រីករាយជាមួយអ្វីដែលខ្លួនមាន

K
១- រីករាយជាមួយអ្វីដែលខ្លួនមាន ដើម្បីធ្វើការសម្រាប់អ្វីដែលខ្លួនចង់បានជាបន្តទៀត ។
២- អ្នកណាពូកែស្វែងរក អ្នកនោះនឹងឃើញ នៅពេលគេបានឃើញ គេក៏ក្លាយជាមនុស្សមានបញ្ហា នៅពេលគេមានបញ្ហា គេនឹងភ្ញាក់ផ្អើល គេប្រឹងប្រែងរកវិធីគ្រប់គ្រងលើហេតុការណ៍ទាំងអស់ ប៉ុន្តែនៅទីបំផុតគេជៀសមិនផុតពីត្រូវបោះបង់ចោលទាំងអស់ ! ។
៣- សេចក្តីជំនឿគឺជាកម្លាំងដែលពិភពលោកនឹងងើបឡើងហើយប្រែប្រួលបាន អ្វីដែលអ្នកជឿវានឹងក្លាយទៅជាការពិត ព្រោះសារនៃជំនឿចិត្តបានបញ្ជូនចូលក្នុងភវង្គឬ Subconscious (ចិត្តផ្ទៃបាត)ហើយSubconsciousនឹងស្រូបទាញរៀបចំឲ្យមានភាពរលូន ឲ្យក្តីស្រម៉ៃក្លាយជាការពិតបាន ។
៤- អ្វីដែលខ្លួនគិតថាធ្វើបាន ធ្វើវាទៅ កុំរវល់តែគិតពីអ្វីដែលខ្លួនធ្វើមិនបាន ។
៥- គ្រប់យ៉ាងវាឆ្លុះបញ្ចាំងពីគំនិតរបស់យើង ហើយអ្វីគ្រប់យ៉ាងវាក៏ត្រូវបានផ្លាស់ប្តូរដោយសារតែគំនិតរបស់យើងដែរ ! ។
៦-កុំស្រក់ទឹកភ្នែកព្រោះអតីតកាលវាកន្លងហួសអស់ហើយ កុំអន្ទះសារព្រោះអនាគតវាគង់តែមកដល់ទេ កុំឲ្យរឿងអត់បានការលួចយកភាពរីករាយក្នុងថ្ងៃនេះបានឲ្យសោះ។
អាចជារូបភាពនៃ សត្វពាហនៈ និង សកម្មភាពក្រៅផ្ទះ

Comments