១-បើចង់ឲ្យចិត្តស្ងប់ត្រូវតាមមើលវា ត្រឹមតែមើលដើម្បីស្គាល់វាឲ្យបានច្បាស់ កាលណាស្គាល់វាច្បាស់ហើយអ្នកអាចសំងំស្ងប់ជាមួយវាបានហើយ។ បើចង់ធ្វើចិត្តឲ្យបរិសុទ្ធ(ស្ងប់)មិនត្រូវមើលកំហុសអ្នកដទៃត្រូវមើលតែកំហុសខ្លួនឯងហើយព្យាយាមផ្លាស់ប្តូរទៅបានហើយ ។
២-អ្វីៗកើតឡើងសុទ្ធតែមានហេតុផល មិនចាំបាច់ទាមទារទេគ្រាន់តែសង្កេតមើលការពិតទៅបានហើយ។ យើងនាំគ្នាគេចពីមេរោគ មិនមែននាំគ្នាគេចពីការយល់ដឹងនិងគេចពីអំពើល្អនោះទេ ។ កម្មចាស់តាមយើងគ្រប់ជំហាន កម្មថ្មីមានតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ។ គឺអំពើអាក្រក់ទេដែលនាំឲ្យយើងមានទុក្ខ ការខំធ្វើអំពើល្អគឺដើម្បីជៀសវាងពីទុក្ខនេះឯង។

