Bakong Temple​ ប្រាសាទបាគង

K

ប្រាសាទបាគង សាងឡើងក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ( ការភ្ជាប់ព្រះនាមទ្រង់ នឹងព្រះសិវៈ ) ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ ( រលួស ) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។

បាគង ជាឈ្មោះដែលគេហៅនាពេលបច្ចុប្បន្ននេះ ដែលមានន័យថា «បា» (សំ ) = ព្រះសិវៈ អ្នកគ្រប់គ្រងលោក ព្រះវិស្ណុអ្នកថែរក្សាលោក និងព្រះព្រហ្មអ្នកបង្កើតលោក ។ ពាក្យថា « គង» ក្លាយមកពីពាក្យថាគង់ គឺគង់នៅ ដែលមានន័យស្មើនឹងទេវស្ថានសម្រាប់ព្រះទាំងបីគង់នៅ។ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែល​ស្រដៀង​គ្នានឹង​ប្រាសាទ​បួរួបូឌួ នៅប្រទេសឥណ្ឌូនេសុី ( ប្រទេសជ្វា អតីតកាល )។

ប្រាសាទបាគង មានខឿន៥ថ្នាក់ ដែលតំណាងឲ្យឋាន៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ( ឋានមនុស្ស ) ឋានយក្ស និងឋានមហារាជ ( ឋានអាទិទេព ) រាប់ពីក្រោមឡើងលើ ។ បាគង មានចម្លាក់ទេពបីអង្គ ដែលសព្វថ្ងៃតម្កល់នៅសារៈមន្ទីរជាតិអង្គរ ។ ប្រាសាទនេះមានតួប៉ម១២ តំណាងឲ្យខែទាំង១២ គឺតំណាងឲ្យព្រះកាល គឺពេលវេលា ។ តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ស្ថិតក្នុងរចនាបថអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ នោះសង់ពីឥដ្ឋសម្រាប់តម្កលសិវៈលិង្គ ( កម្រ​តេងជគតរាជស្រីឥន្ទ្រស្វារៈ ) សម្រាប់តម្លើងឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមតទាំង៩ និងអាណាចក្រ៣ ។​ ដកស្រង់ចេញពី(spktliv)

Comments