ភាពទន់ខ្សោយគ្មានកន្លែងរស់នៅលើលោកនេះទេ ជីវិតខ្លួនឯងក្តី ជីវិតអ្នកដទៃក្តី ភាពទន់ខ្សោយតែងនាំខ្លួនឲ្យក្លាយជាទាសករជានិច្ច ។ រស់នៅបានត្រឹមតែតាមយកចិត្តយកថ្លើមអ្នកដទៃ រស់នៅកំដរភាពរីករាយអ្នកដទៃ ទទួលរងចំអកព្រហ្មលិខិតជានិច្ច ភាពទន់ខ្សោយគឺជាសេចក្តីស្លាប់ ស្លាប់កាយ ស្លាប់ចិត្ត ស្លាប់អស់ឆន្ទៈនិងការព្យាយាមដើម្បីរស់ ។ ចាំណា ! បើដួលហើយមិនប្រឹងក្រោក មានតែដេកឲ្យគេជាន់ថែមតែប៉ុណ្ណោះ កុំរវល់តែលបពេញចិត្តជាមួយគំនិតរង់ចាំឲ្យគេជួយឲ្យសោះ !ធ្វើឲ្យផ្លូវចិត្តផ្លាស់ប្តូរគំនិត វាចាប់ផ្តើមបញ្ចូលកម្មវិធីឲ្យមានការភ្ញាក់រលឹកដោយកម្លាំងសតិសម្បជ្ជញ្ញៈ ចាំតាមឃ្លាំមើលការគិតជានិច្ច សតិដឹងទាន់បញ្ញាលះបង់ការគិតអាក្រក់ ដើម្បីធ្វើឲ្យចិត្តតាំងមាំក្នុងភាពបរិសុទ្ធជានិច្ច ។

