ពិភពលោកខាងក្រៅ

K

១- ពិភពលោកខាងក្រៅ រស់មួយថ្ងៃលំបាកជាងមួយថ្ងៃ គឺវាកាន់តែលំបាកឡើងៗ ហេតុនេះដើម្បីរស់នៅបានក្តីសុខ គេត្រូវសាងសន្តិភាពពីខាងក្នុង គឺការគិតត្រូវ ដើម្បីឲ្យចិត្តព្រមជាមួយអ្វីដែលខ្លួនបានជួប ឲ្យតែចិត្តព្រមហើយ គ្រប់យ៉ាងប្រែជាស្ងប់ស្ងាត់យ៉ាងរលូនជាមិនខាន ។ លោកនេះគ្មានអីល្អជាងការបានជួបបណ្ឌិត ក្នុងពេលដែលខ្លួនមានទុក្ខនោះទេ ។
២- សុខភាពគឺជាលទ្ធផលនៃជម្រើសផ្ទាល់ខ្លួន ចង់សម្រាក ចង់ជា ចង់ឈឺ សុទ្ធតែឋិតនៅលើការសម្រេចចិត្តទាំងអស់ គំនិតយើងអាចជ្រើសរើសបាន ដើម្បីផ្លាស់ប្តូរវិធីគិត ត្រូវចាំថា អារម្មណ៍ល្អ អារម្មណ៍អាក្រក់សុទ្ធតែប៉ះពាល់មកលើសុខភាពទាំងអស់ ត្រូវចេះជ្រើសរើសដើម្បីក្តីសុខរបស់ខ្លួនឯង ។

Comments