ជីវិតគឺជាសម្លរកកូរ

K

ជីវិតគឺជាសម្លរកកូរ ពេលហូបប៉ះបន្លែល្វីង អត់ធ្មត់បន្តិចទៅ គង់នឹងជួបបន្លែផ្អែមវិញជាមិនខាន ទាល់តែមានរសជាតិចំរុះបែបនេះទើបហៅថាសម្លរឆ្ងាញ់។ជីវិតមានគ្រប់រសជាតិគ្រប់អត្ថន័យពិតប្រាកដមែន វាដូចជាពន្លឺកាំជ្រួចដែលជះចេញគ្រប់ពណ៌លើផ្ទៃមេឃ សម្រាប់ឲ្យក្មេងៗស្រែកហោរកញ្ជ្រៀវទះដៃ រួចហើយក៏ត្រូវស្បៃអន្ធការត្របាក់លេបយកអស់ ធ្វើឲ្យអ្នកមានភាពរីករាយត្រូវខកចិត្តយ៉ាងខ្លាំង ព្រោះតែចាញ់បោកស្រមោលជីវិត ។ មិនចាំបាច់ខំនិយាយថាយើងបានធ្វើល្អប៉ុណ្ណាទេ ព្រោះអ្វីដែលយើងកំពុងធ្វើគឺមានគេមើលឃើញហើយ យើងមិនអាចបោះដុំថ្មឲ្យអណ្តែតលើទឹកបានទេ។យើងធ្វើអ្វីមានមេឃដឹងដីដឹងខ្លួនយើងដឹង រាល់ទង្វើរបស់យើងគឺមានខ្លួនយើងជាអ្នកទទួលផលមុនគេ ហេតុនេះគួរធ្វើល្អឬធ្វើអាក្រក់យើងដឹងខ្លួនឯងច្បាស់ណាស់!៕

Comments