បញ្ហា

K

តើបញ្ហាពិតជាអាចសាងមនុស្សឲ្យក្លាយជាអរិយបុគ្គលបានឬទេ?
បើដោះស្រាយឲ្យត្រូវតាមបច្ចេកទេស នោះបញ្ហាគឺជាឧបករណ៍សម្រាប់សាងមនុស្សឲ្យក្លាយជាអរិយបុគ្គលបានពិតមែន។បច្ចេកទេសគឺត្រូវពិនិត្យបញ្ហាដោយមិនលំអៀង ថាខ្លួនមានបញ្ហាតែម្នាក់ឯងឬបញ្ហារបស់ខ្លួនវាធ្ងន់ជាងគេបំផុតក្នុងលោកនេះ ការគិតលំអៀងបែបនេះគឺយើងបានចងចិត្តឲ្យជាប់នឹងបញ្ហា នោះវាមិនបានសាងខ្លួនឲ្យក្លាយជាអរិយបុគ្គលទេ យើងនឹងក្លាយជាមនុស្សរងទុក្ខទៅវិញ។ព្រោះហេតុនេះទើបព្រះពុទ្ធបានបង្រៀន ឲ្យយើងកំណត់ដឹងនូវទុក្ខ ឲ្យឃើញថាវាជាសភាពធម្មតានៃជីវិតជាទូទៅ គឺបញ្ហានេះហើយជាអ្នកបង្រៀនយើងឲ្យកើតបញ្ញា មិនមែនជាការដាក់ទោសមកលើយើងតែម្នាក់នោះទេ។ដើម្បីងាយស្រួលក្នុងការរស់នៅព្រះលោកពន្យល់ថា ល្ងង់កាន់តែខ្លាំង ទុក្ខកាន់តែច្រើន គឺអវិជ្ជាចម្រើនឡើង ទុក្ខចម្រើនឡើង ! ។

Comments