កាហ្វេ Cold Brew គឺជាប្រភេទកាហ្វេមួយប្រភេទដែលឆុងនឹងទឹកត្រជាក់ ធ្វើឲ្យកាហ្វេមានជាតិអាសុីតតិចជាងកាហ្វេធម្ម្មតា មិនត្រឹមតែប៉ុណ្ណោះកាហ្វេ Cold Brew វាមានអត្ថប្រយោជន៍សម្រាប់សុខភាពដូចជា
-ជួយបង្កើនការរំលាយអាហារ
-កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងធ្វើឲ្យមុខងារខួរក្បាលប្រសើរឡើង
-បន្ថយហានិភ័យនៃជំងឺបេះដូង
-កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២
-កាត់បន្ថយហានិភ័យនៃជំងឺផាកឃីនសុន និងអាល់ហ្សែមឺរ
-មានសមាសធាតុដែលអាចការពារក្រពះរបស់អ្នកពីជាតិអាសុីតជាងកាហ្វេក្ដៅ ព្រមទាំងមានសារធាតុប្រឆាំងអុកសុីតកម្មខ្ពស់
-ជួយអ្នកឲ្យមានអាយុវែង។

