ការផ្ដល់ឱ្យដោយចិត្តបរិសុទ្ធ

K

វាត្រូវបានគេផ្ដល់និយមន័យយ៉ាងច្រើនអំពីវា។ អ្នកខ្លះយល់ថាស្នេហាជាទំនាក់ទំនងពិសេសរវាងមនុស្សប្រុសនឹងមនុស្សស្រី។ ខ្លះក៏ថាស្នេហាគឺជាការលះបង់ ឬជាការផ្ដល់ឱ្យដោយចិត្តបរិសុទ្ធ។ ឯខ្លះក៏យល់ថាស្នេហាគឺជាសេចក្ដីស្រលាញ់ពេញចិត្តទៅលើនរណាម្នាក់ ហើយស្រលាញ់មនុស្សគ្មានហេតុផលត្រូវបញ្ជាក់នោះទេ គឺដឹងត្រឹមថាស្រលាញ់។ នៅមានជាច្រើនជាទៀត ពួកគេផ្ដល់និយមន័យទៅតាមបទពិសោធនិងការស្វែងយល់អំពីមជ្ឈដ្ឋានជុំវិញខ្លួន។ ឥឡូវងាកមកវិញថា តើស្នេហាជាអ្វីឱ្យប្រាកដទៅ?
សម្រាប់មនុស្សដែលរងគ្រោះព្រោះស្នេហា ពួកគេនឹងយល់ថាស្នេហាគឺពិសពុលខ្លាំងណាស់ សេចក្ដីឈឺចាប់ដែលកើតអំពីស្នេហា គឺឈឺចាប់ជាងត្រូវដាវកាំបិតកាប់រាប់ពាន់ផ្លែ ហើយពួកគេរមែងមានគំនិតទុទ្ទិដ្ឋិនិយមចំពោះស្នេហា ស្អប់ខ្ពើមស្នេហា ខ្លាចការមានស្នេហា។ ឯមនុស្សដែលទទួលបានភាពផ្អែមល្ហែមអំពីលំអងនៃសេចក្ដីស្នេហា ពួកគេប្រាកដជានិយាយថា ស្នេហាគឺមានរសផ្អែមដូចទឹកឃ្មុំទើបនឹងដាក់អំពីបង្គង ទទួលបានអារម្មណ៍រំភើបរីករាយពោរពេញទៅសេចក្ដីសង្ឃឹម។ យ៉ាងណាក៏ដោយលោកអ្នកត្រូវចាំថា ស្នេហាមិនធ្លាប់បានផ្ដល់ក្ដីសង្ឃឹមដល់មនុស្សឡើយ មនុស្សទៅវិញទេដែលយល់ច្រឡំអំពីវា។

Comments