ព្រះធម៌ដែលព្រះពុទ្ធបានបង្រៀន គឺជាមេរៀនអនុវត្តដើម្បីទទួលបានលទ្ធផលពិសោធផ្ទាល់ខ្លួន ជារូបមន្ត្តបច្ចេកទេសអនុវត្តដែលមិនមែនជាពិធីការគោរពបូជា ដើម្បីជាប់ជំពាក់ឬដើម្បីតោងយកពិធីទាំងនោះជាទីពឹងនោះទេ ! ខ្លះខំរៀបចំអាសនៈស្លាធម៌បាយសី៨ថ្នាក់ ១០ថ្នាក់ ដើម្បីធ្វើសមាធិ ដែលតាមពិតព្រះពុទ្ធបានបង្រៀនឲ្យធ្វើតាមគល់ឈើសោះ ! ។ គោលការណ៍បង្រៀនគឺជាក្បួនហ្វឹកហាត់ផ្លូវចិត្តឲ្យរឹងមាំដើម្បីឆ្លងកាត់ព្យុះជីវិត រលកលោកធម៌ សមុទ្ទទុក្ខ ដែលត្រូវហាត់លះបង់ឲ្យស្រាល តែបែរជារៀបចំឲ្យធ្ងន់ទៅវិញ ! គេមិនអាចធ្វើឲ្យលំបាកក្រោយពីខ្លួនបានរួចរំដោះហើយនោះទេ ។ ពោធិ ឬ ពុទ្ធិ ឬ Budhi ជានាមធម៌អរូបីយ៍ដែលមានន័យគ្រប់គ្រាន់និងទូលំទូលាយណាស់ ! ព្រះពុទ្ធបានបង្កើតពាក្យនេះឡើងដើម្បីដាស់តឿនជូនដំណឹង ឲ្យមានការភ្ញាក់រលឹក ចាកចេញពីលោកដែលប្រុងតែនឹងវិនាសទៅ ដើម្បីទៅកាន់សុខសន្តិភាពនិងសុភមង្គល ! ! ! ។
ពុទ្ធសាសនាមានបញ្ញាឬពុទ្ធិជាម្ចាស់ មិនមានបុគ្គលណាជាម្ចាស់នោះទេ វាត្រូវបានក្តោបក្តាប់ឋាមពលបរិសុទ្ធិនៃចក្រវាឡនេះទាំងអស់ ! ។

