ឪពុកម្តាយនឹកកូនដូចច្រវាប្រដេញ កូននឹកពុកម៉ែវិញដូចព្រះបែរក្រោយ !
១- ត្រូវចំណាយពេលនៅជាមួយឪពុកម្តាយ ថែទាំគាត់ឲ្យបានល្អ ព្រោះនៅថ្ងៃណាមួយនៅពេលអ្នកហៅទូរស័ព្ទទៅកាន់ពួកគាត់អាចនឹងគ្មានអ្នកទទួលទូរស័ព្ទអ្នកទៀតទេ ! ពេលនោះចូរកុំស្តាយក្រោយឲ្យសោះ ។
២- ពាក្យដែលឪពុកម្តាយតែងតែពោលទៅកាន់កូនៈ កូនគឺជាទ្រព្យសំណព្វរបស់ពួកគាត់ ថ្លៃលើសអ្វីៗនៅក្នុងលោក ។ កូនគឺជាមោទនភាពនៃជីវិតគាត់ គាត់គ្មានសោកស្តាយអ្វីទាំងអស់ក្នុងការលះបង់ដើម្បីកូន ។ កំហុសសព្វយ៉ាងរបស់កូនមកលើពួកគាត់ គាត់តែងតែលើកលែងទោសឲ្យជានិច្ច ។ ពេលកូនកុហកពុកម៉ែពួកគាត់ដឹងប៉ុន្តែនៅតែស្តាប់ដោយក្តីករុណា ព្រោះនេះគឺជាការទទួលខុសត្រូវរបស់ពួកគាត់ ពេលកូនត្រូវទទួលពិន័យពីឪពុក ម្តាយតែងតែការពារ ពេលម្តាយពិន័យ ឪពុកការពារ សម្តីតែម៉្យាងគឺកូនអញធំឡើងគង់តែចេះគិតទេ ! កុំជេរស្តី កុំវាយដំកូនអញអី ! ។
៣- មនុស្សអាចស្គាល់មនុស្ស តែគេមិនដឹងថាមនុស្សនោះដូចម្តេចនោះទេ ជាការល្អគេមិនត្រូវទុកចិត្តអ្នកណាម្នាក់ជាងខ្លួនឯងឡើយ ប៉ុន្តែគំនិតបែបនេះមិនមានកប់ទុកក្នុងបេះដូងពុកម៉ែឡើយ ទើបពួកគាត់ត្រូវកូនៗបោកប្រាស់ដោយការពេញចិត្តជាទីបំផុត ។
៤- ទាសករក្នុងលោកនេះ ទាសករដែលស្មោះត្រង់បំផុត ហើយបំរើម្ចាស់ដោយគ្មានចិត្តវៀចវេរឬចង់បានប្រាក់កំរៃ ពួកគេគឺជាឪពុកម្តាយអ្នកនេះហើយ !។
« តើអ្នកមាននឹកដល់ពួកគាត់ទាំងយប់ទាំងថ្ងៃ ដូចជាពួកគាត់នឹកមកអ្នកទេ ?» កុំធ្វើជាកូនអកត្តញ្ញូឲ្យសោះ ! កូនខ្លះត្រឹមតែរឿងស្នេហាសោះក៏ចង់សម្លាប់ខ្លួនចោលពុកម៉ែ ហើយចុះគំនិតខ្លីអីយ៉ាងនេះកូន ?ត្រឹមតែជារឿងថោកៗសោះហ្នឹង ! ។

