ហេតុផល

K

លោកនេះអ្វីៗកើតឡើងសុទ្ធតែមានហេតុផល ប៉ុន្តែសូមឲ្យហេតុផលទាំងនោះត្រូវតែជាលទ្ធផលនៃការផ្លាស់ប្តូរពីអ្វីដែលមិនរីកចម្រើនទៅជាការរីកចម្រើនទាំងផ្លូវលោកផ្លូវធម៌ ការផ្លាស់ប្តូរដែលសំខាន់បំផុតគឺផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯង(ផ្លាស់ប្តូរការមានះប្រកាន់) ថ្វីត្បិតតែវាជាការលំបាកបន្តិច ព្រោះបើមើលតាមភ្នែកសាច់គឺដូចជាការចុះចាញ់អ្វីៗគ្រប់យ៉ាង តែតាមពិតគឺគេកំពុងតែសាងសមិទ្ធិផលដ៏មហិមាផ្នែកគុណធម៌ដែលជាសេចក្តីសុខពិតប្រាកដឲ្យជីវិតគេទៅវិញទេ ។ ការចាប់ផ្តើមគឺលំបាក ព្រោះត្រូវហ្វឹកហាត់ពែនភ្នែនពិចារណា តាមចាប់កំហុសខ្លួនឯងគ្រប់ដង្ហើមចេញចូល អត់ធន់ជាមួយវិញ្ញាសារជីវិតដែលដាក់មកថ្មីៗរហូត តែចុងបំផុតគឺល្អរកអ្វីប្រៀបផ្ទឹមមិនបានទេ ! អ្នកដឹងបានដឹង អ្នកមិនដឹងនៅតែមិនដឹង ! ។ នៅតែមិនដឹងព្រោះរវល់តែស្តាប់ធម៌ រវល់តែអញចេះ ភ្លេចមើលថា អញល្ងង់អត់បានតាមមើលចិត្តខ្លួនឯងរលីងធេង !

Comments