អាល់បឺត អាញស្ដាញ

K

សូម្បីតែកំពូលអ្នកវិទ្យាសាស្ត្រ អាល់បឺត អាញស្ដាញ ក៏យល់ស្របនឹងទ្រឹស្ដីព្រះពុទ្ធ! អ្វីដែលអាញស្ដាញបានរកឃើញ ជាអ្វីដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងមកជាង 2500ឆ្នាំ មកហើយ! ជាទូទៅអ្នកវិទ្យាសាស្ត្រមិនស្ថិតនៅក្រោមឥទ្ធិពលនៃសាសនាណាឡើយ ព្រោះអាចរារាំងក្នុងដំណើរការពិសោធន៍រកការពិតនៃចក្រវាឡបាន....... ដោយហេតុសាសនាភាគច្រើនបង្រៀនអោយមនុស្សជឿទៅលើអាទិទេព ព្រះរបស់ពួកគេជាអ្នកបង្កើតពិភពលោក ជាអ្នកបង្កើតមនុស្ស តែអ្វីដែលអ្នកវិទ្យាសាស្ត្របានរកឃើញ គឺផ្ទុយស្រឡះពីសាសនាទាំងនោះ ព្រោះការពិតដែលរកឃើញពីចក្រវាឡ គឺគ្មានព្រះឬអាទិទេពឯណាបង្កើតពិភពលោកឡើយ ឬពូជមនុស្សឡើយ ចក្រវាឡ និងមនុស្ស សុទ្ធតែកើតកើតឡើងដោយធម្មជាតិទាំងអស់ គឺត្រូវនឹងទ្រឹស្តីព្រះពុទ្ធសាសនាដែលនិយាយថា របស់គ្រប់យ៉ាងក្នុងចក្រវាឡសុទ្ធតែកើតឡើងអំពីហេតុ និងបច្ច័យជាច្រើនរួមផ្សំ ព្រះពុទ្ធមិនដែលមានពុទ្ធដីកាថា ព្រះអង្គ ជាអ្នកបង្កើតពិភពលោក ឬបង្កើតពូជមនុស្សដូចព្រះ ឬអាទិទេពនៃសាសនាដ៏ទៃឡើយ។

Comments