អ្វីដែលអ្នកបានជួប តាមពិតវាមានបទពិសោធក្នុងជីវិតអ្នករួចមកហើយ
១- រាល់ពេលមានពន្លឺថ្ងៃជីវិតអ្នកធ្លាប់មានបទពិសោធរួចជាស្រេច(កោសិកាចាប់ប្រាស្រ័យទាក់ទងជាមួយពន្លឺ)។
២- រាល់ការញញឹមគឺទទួលបានពីអ្នកដទៃនិងខ្លួនឯង
៣- រាល់ពេលថ្ងៃលិចអ្នកធ្លាប់បានឃើញហើយ(ខួរក្បាលងុយដេកពេលអត់ពន្លឺ ជាពេលវេលាដែលត្រូវសម្រាក)។
៤- ផ្កាយរះរាល់យប់ក៏អ្នកធ្លាប់បានឃើញ(ជាពេលវេលារំលឹកអនុស្សាវរីយ៍)
៥- ភាពកំប្លែងក៏អ្នកធ្លាប់បានរីករាយហើយ
៦- រាល់អំពើសប្បុរសក៏អ្នកធ្លាប់បានធ្វើនិងធ្លាប់បានទទួល
៧- សម្លេងពិរោះនៃពាក្យសម្តីនិងបទភ្លេងក៏អ្នកធ្លាប់បានស្តាប់
៨- ចំណេះដឹងក៏ធ្លាប់បានសិក្សា
៩- រសជាតិប្លែកៗនៃអាហារក៏ធ្លាប់បានភ្លក់
១០- ពាក្យថាខ្ញុំស្រឡាញ់អ្នកក៏ធ្លាប់បានឮ ពាក្យជូនពរពេលដេកក៏ធ្លាប់បានស្តាប់ ។
១១- ពាក្យជេរប្រមាទក៏ធ្លាប់បានឮ អារម្មណ៍កក់ក្តៅក៏ធ្លាប់បានទទួល
១២- មិត្តភ័ក្ត្របែបណាក៏ធ្លាប់បានជួប សេចក្តីព្រាត់ប្រាសដូចម្តេចក៏ធ្លាប់បានឃើញ .........។ ឥឡូវនេះតើអ្នកត្រូវប្រតិកម្មចិត្តជាមួយនឹងអ្វីទៀត ? រឿងល្អអាក្រក់ក្នុងជីវិតសុទ្ធតែធ្លាប់បានជួបអស់ហើយ តើត្រូវអាល័យជាមួយនឹងអ្វី ទាស់ជាមួយអ្វី ខកចិត្តជាមួយអ្វី អស្ចារ្យជាមួយអ្វី ស្អប់ខ្ពើមជាមួយអ្វី ? អ្នកគឺជាចៅហ្វាយនៃរឿងទាំងអស់នោះ ត្រូវជឿលើលទ្ធភាពរបស់ខ្លួនឯង ក្នុងការសម្រេចចិត្តជ្រើសរើសយកភាពមិនភ្ញាក់ផ្អើល មិនប្រតិកម្មចិត្តទៅនឹងរឿងអ្វី « លោកធម៌៨ជារឿងរបស់លោក មិនត្រូវភ្ញាក់ផ្អើលអ្វីឡើយ ! » រក្សាឧបេក្ខាចិត្តឲ្យបាន ទើបជីវិតមានក្តីសុខ ចិត្តបរិសុទ្ធិគឺឧបេក្ខាចិត្តនេះឯង ។

