វេជ្ជបញ្ជាឥតថ្នាំ!

K

វេជ្ជបញ្ជាឥតថ្នាំ!
មានបុរសម្នាក់ម៉្ងៃៗដឹងតែពីចំណេញ បើកមាត់បិទមាត់និយាយតែពីរឿងប្រាក់រហូតសូម្បីតែបងប្អូនខ្លួនឯងក៏មិនហ៌ានមកក្បែរ ដល់ពេលខ្លួនចាស់ទៅស្រាប់តែកើតជំងឺឯកោតប់ប្រមល់ គ្មានញាតិមិត្តណាមកជិត ។ គាត់បានទៅជួបពេទ្យចិត្តសាស្ត្រ លោកពេទ្យបានចេញវេជ្ជបញ្ចាថា ត្រូវចេះលះបង់ពេលវេលាខ្លះ បន្ទាបខ្លួនឯងឲ្យទាបបន្តិច ហើយចូលរួមសកម្មភាពសង្គមឲ្យបានច្រើននិងត្រូវជួយសង្គ្រោះអ្នកជិតខាងឲ្យបានម្នាក់ក្នុងមួយថ្ងៃ ហើយសូមចែកប្រាក់ឲ្យក្មេងក្មាងក្បែរផ្ទះចាយផង ។ ពីរសប្តាហ៍ក្រោយសុំយកក្រដាសវេជ្ជបញ្ជាមកជួបពេទ្យវិញ! ។ ថ្ងៃណាត់ជួបពេទ្យបានមកដល់ តើសភាពជំងឺរបស់អ្នកយ៉ាងម៉េចហើយ?(ពេទ្យសួរ)គាត់ឆ្លើយតប ដោយញញឹមញញែមថា បន្ទាប់ពីខ្ញុំបានធ្វើតាមលោក ក្នុងចិត្តខ្ញុំមានភាពរីករាយរកស្មានមិនត្រូវ ព្រោះក្នុងផ្ទះមានភាពអ៌ូអរសប្បាយខ្ញៀវខ្ញាសម្លេងជូនពរ ក្មេងក្មាងអើតតាមរបងសួរសុខទុក្ខខ្ញុំ ឲ្យខ្ញុំនិទានរឿងឲ្យវាស្តាប់ អូហូ ! ខ្ញុំមានសតិបញ្ញាភ្លឺថ្លាខុសពីមុន ម៉្ងៃៗ រវល់ខ្លាំងណាស់ ! ។ តើអ្នកស្គាល់ភាពរីករាយតាមបែបធម្មជាតិទេ?(ពេទ្យសួរ)បាទ!វាគឺជាការជួបជុំគ្រួសារញាតិមិត្តហូបចុកអាហារជុំគ្នា ការជួយគ្នាទៅវិញទៅមកនេះហើយគឺជាការរីករាយតាមបែបធម្មជាតិ ជីវិតគឺមិនអាចធ្វើអ្វីឲ្យខុសប្លែកពីនេះបានឡើយ។អើហ៍!ជំងឺអ្នកបានជាសះស្បើយហើយអញ្ចឹង តែសូមកុំឲ្យលាប់វិញណា!(ពេទ្យពោលកាត់)៕

Comments