គំនិតអវិជ្ជមាន១០យ៉ាងដែលត្រូវជៀសវាង ៖
១- តែងតែគិតភ័យព្រួយរឿងដែលមិនទាន់កើតឡើងជានិច្ច
២- តែងតែគិតរិះគន់អ្នកដទៃជានិច្ច ចង់ឲ្យតែគេធ្វើតាមចិត្តខ្លួន
៣- តែងតែប្រឆាំងនឹងអ្នកដទៃទោះបីដឹងខ្លួនថាមិនត្រឹមត្រូវក៏ដោយ
៤- ចូលចិត្តលាក់ទុករឿងរ៉ាវមិនគួរលាក់ មិនហ៌ានផ្តល់ពត៌មានពិត
៥- ចូលចិត្តគិតច្រណែននឹងអ្នកដទៃ គំនិតអ្នកដទៃសុទ្ធតែខុស
៦- តែងតែគិតរឿងអាក្រក់ ហើយអូសទាញអ្នកដទៃឲ្យគិតជាមួយ
៧- ចូលចិត្តត្អូញត្អែរពីការលំបាក ការតូចចិត្ត គិតថាអ្វីៗគ្រប់យ៉ាងសុទ្ធតែប្រឆាំងនឹងខ្លួនឯងទាំងអស់។
៨- មិនហ៌ានទទួលយកការលំបាក ការភ័យខ្លាចឬការបរាជ័យ
៩- ចូលចិត្តនិយាយពាក្យ « ប៉ុន្តែ » ដើម្បីដោះសារ និងជំទាស់ជាមួយគំនិតអ្នកដទៃ ។
១០- ចូលចិត្តបន្ថែមចំណុចអាក្រក់ទៅលើរឿងល្អ ទោះរឿងល្អយ៉ាងណាក៏គេបំលែងទៅជារឿងអាក្រក់ទាំងអស់ ! ។ យើងមិនអាចផ្លាស់ប្តូរពិភពលោកបានទេ តែយើងអាចផ្លាស់ប្តូរខ្លួនឯងបាន ! ការផ្លាស់ប្តូរខ្លួនឯង គឺជាសញ្ញានៃការផ្លាស់ប្តូរពិភពលោក ។ អរិយបុគ្គលទាំងអស់លោកសុទ្ធតែប្រយុទ្ធនឹងការផ្លាស់ប្តូរ(អរិយបុគ្គលខ្លះប្រើពេលបីឬបួនព្រះពុទ្ធដើម្បីផ្លាស់ប្តូរចិត្តមានះប្រកាន់) គតិបណ្ឌិតនិងសំណង់អរិយធម៌សុទ្ធតែជាមរតករបស់មនុស្សចិត្តស្ងប់បានបន្សល់ទុក ឯការបំផ្លិចបំផ្លាញសុទ្ធតែបណ្តាលមកពីគំនិតអវិជ្ជមានទាំងអស់ ! ។

