រឿងមិនគួរគិតមានបីយ៉ាងគឺ

K

មនុស្សដែលចូលចិត្តគិតគ្រប់ពេលវេលា មិនដែលចេះគិតឃើញថាចង់ឈប់គិតនោះទេ ហេតុនេះគាត់ត្រូវបាត់បង់ការរស់នៅជាមួយការពិតហើយ ជីវិតរបស់គាត់ត្រូវរស់នៅក្នុងពិភពវង្វេងតែប៉ុណ្ណោះ ។ ជាមួយគំនិតយើងត្រូវតែមានវិធានការណ៍ជាមួយវាឲ្យបានត្រឹមត្រូវ ដោយបង្កើតច្បាប់មួយដាក់នៅក្នុងលលាដ៏ក្បាលថា អញដាច់ខាតឈប់គិតរឿងអាក្រក់ទៀតហើយ ! អញប្រមូលស្មារតីទាំងអស់មកតោងខ្យល់ដង្ហើមចេញចូល ឈប់ព្រលែងចិត្តទៅគិតរាយមាយទៀត ! ។ គំនិតគឺជាបំរើដ៏ល្អ តែជាចៅហ្វាយដ៏អាក្រក់ វាប្រើយើងទាំងយប់ទាំងថ្ងៃ វាបំផ្លាញខ្លួនឯងរហូតដល់វិកលចរិតបាន ។ អ្នកគិតច្រើនតាមពិតគ្មានបានធ្វើកិច្ចការអីទាំងអស់ ព្រោះរវល់តែគិត ដែលសុទ្ធតែគំនិតអត់បានការ រំលងចោលឪកាសល្អគ្រប់ទីកន្លែង អន់ជាងអ្នកដើរលេងថតរូបកំសាន្តទៅទៀត ។ ល្មមដល់ពេលភ្ញាក់ខ្លួនហើយ ! អ្វីទៅជាការពិត ?​ ការពិតមិនមែនជានិមិត្តសញ្ញា មិនមែនជាគំនិត មិនមែនជាភាពមានបាន មិនមែនជាអំណាច មិនមែនជាព្រលឹងវិញ្ញាណ ការពិតគឺគ្មានគំនិតទេ ការពិតគឺ « ស្ងប់ហើយថ្លាស្អាត » ដែលមនុស្សភាគច្រើនរកមិនឃើញ  ។


រឿងមិនគួរគិតមានបីយ៉ាងគឺ ៖ រឿងកន្លងហួស១ រឿងមិនទាន់មកដល់១ រឿងដែលខ្លួនមិនអាចធ្វើបាន១ ។ ប៉ុន្តែការគិតដែលនាំឲ្យមានភាពក្តៅក្រហាយគឺរហ័សវិកលចរិតជាងគេ (ការសិក្សាថ្មីៗនៅអាមេរិច)។

Comments