ពេលខ្លះការចងចាំរឿងអតីតកាល ធ្វើឲ្យឈឺចាប់ជាងដំបៅនៅក្នុងឆ្អឹងទៅទៀត នឹកឃើញម្តងដូចយកឈើរុកដំបៅម្តង នឹកឃើញច្រើនដងដូចរុកដកៗ ។ អ្នកខ្លះបែរជាដេកសំងំរុកឡើងហូរទឹកភ្នែករហាមទាំថ្ងៃទាំងយប់ មិនព្រមរកវិធីផ្សះដំបៅឲ្យជាសះស្បើយសោះ។នៅក្នុងជំងឺបាក់ស្បាត ការនឹកឃើញរឿងអតីតគឺញឹកញាប់ខ្លាំង ហើយបង្កជាការភ័យរន្ធត់តែម្ដង។ ឯដំបៅផ្លូវចិត្តផ្សេងទៀតគឺអាចស្ដែងជាអារម្មណ៍តូចចិត្ត ឬការខឹង នៅពេលនឹកឃើញរឿងអតីត។

