បុគ្គលអ្នកសាងបាប

K

បុគ្គលអ្នកសាងបាប តែងសោកស្តាយក្នុងលោកទាំងពីរ គឺសោកស្តាយក្នុងលោកនេះ(ព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន) សោកស្តាយក្នុងលោកខាងមុខ(ជាតិមុខបានទទួលអកុសលវិបាកធំៗតែងឈឺចាប់តូចចិត្តនឹងកម្មដែលខ្លួនបានសាង)។ បុគ្គលបានធ្វើបុណ្យទុកតែងរីករាយក្នុងលោកទាំងពីរ រីករាយក្នុងលោកនេះ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន រីករាយក្នុងលោកខាងមុខ ព្រោះបានទទួលកុសលវិបាកមានសេចក្តីសុខច្រើន តែងរីករាយសំបូរសប្បាយចម្រុងចម្រើន មានបញ្ញាច្រើន គិតអីចេះតែត្រូវ ធ្វើអីចេះតែកើត ។

Comments