LOVE WITH CONCENTRATION
សមាធិនាំឲ្យកើតបញ្ញាផុតចាកលោក ឧបសគ្គរារាំងសមាធិគឺអវិជ្ជា អ្វីដែលជួយអ្នកឲ្យធ្វើសមាធិត្រូវផ្លូវទៅមុខគឺជាបញ្ញាសម្មាទិដ្ឋិ។សមាធិគឺមិនមែនជាការប្រកួតប្រជែងគ្នានោះទេ កុំភ័យពីពេលវេលាអង្គុយបានតិចជាងគេ កុំអរបើអង្គុយបានយូរជាងគេ សំខាន់គឺការប្រមូលចិត្តឲ្យមួលស្មើក្នុងអារម្មណ៍ជាកុសលតែមួយ ហើយមានសតិតាមដឹងទាន់ការគិត មានបញ្ញាលឿនរហ័សផ្លាស់ប្រែគំនិតមិនល្អចោលចេញ ។ ខ្លះអង្គុយបាន៨ម៉ោងទៅដប់ម៉ោងម្តងៗ ព្រោះបុណ្យគេសាងកាយមិនឲ្យមានការឈឺចាប់ តែពេលចេញពីសមាធិមកវិញចិត្តបែរជាក្តៅជាងភ្លើងផងក៏មាន ។បើរឿងអាក្រក់កើតឡើងដដែលៗក្នុងជីវិត មានន័យថាអ្នកមិនទាន់បានសិក្សាពីវាឲ្យបានត្រឹមត្រូវនៅឡើយទេ !

