១- បើមិនចេះគ្រប់គ្រងការសប្បាយរបស់ខ្លួនឯងទេ អ្នកនឹងក្លាយជាមនុស្សលែងចេះខ្វល់ជារៀងរហូតជាមិនខាន ! ។
២- ខោអាវរបស់យើងវាសមតាមរាងរបស់យើង ចរិយាសម្បត្តិមានសម្លៀកបំពាក់ជាលំអ មានភាពថ្លៃថ្នូរជាកិត្តិយស មានសេចក្តីសុខជារង្វាន់បើយើងស្លៀកពាក់ដើម្បីតំរូវតាមមាត់អ្នកដទៃលោកនេះមិនមានសម្លៀកបំពាក់សម្រាប់យើងឡើយ ។
៣- ច័ន្ទពេញវង់វាគ្រាន់តែជាការបន្ថែមរូបភាព វាគ្មានតំលៃអ្វីឲ្យយើងស្រក់ទឹកភ្នែកទេ ! ។
៤- ភារៈកិច្ចរបស់អ្នកចំពោះជីវិត មិនមែនដើម្បីតែស្នេហានោះទេ ព្រោះអ្នកត្រូវទំលាយទំនប់ដែលមិនមែនខ្លួនឯងជាអ្នកសាងឡើងផង ទំលាយរបាំងខ្លួនឯងផង ជីវិតគឺជាការប្រឆាំង។

