ទុក្ខលំបាកដែលយើងបានជួប គឺជីវិតចង់ប្រាប់យើងថាៈ តើអ្នកគួរតែនៅក្នុងលោកនេះតទៅទៀតទេ ? ឬក៏ត្រូវចាកចេញលែងវិលវិញ ? ចូរអ្នកមើលពីលទ្ធផលនៃការគិតខុស និងការគិតត្រូវដែលមនុស្សគ្រប់គ្នាធ្វើចុះ ។ បុគ្គលគប្បីសេពគប់បណ្ឌិតដែលពោលប្រាប់នូវទោសទ្រុសសីល ថាដូចជាប្រាប់កំណប់ទ្រព្យ ព្រោះសេពគប់ហើយរមែងនាំមកនូវសេចក្តីសុខ មិនមានទុក្ខទោសដ៏លាមកឡើយ ។

