យល់ពីច្បាប់កម្មនាំឲ្យជីវិតមានទីពឹង ធ្វើតែអំពើល្អ ប្រុងប្រយ័ត្នគំនិត ប្រុងប្រយ័ត្នអាកប្បកិរិយា និងប្រតិកម្មតបទៅនឹងព្រឹត្តិការណ៍ខាងក្រៅ យល់ពីច្បាប់កម្មនាំឲ្យចេះលះបង់ការគិត ហើយមានខ្លួនជាទីពឹង មិនទីពឹងកម្លាំងក្រៅខ្លួន ! ។
១- កុំជឿការទាយខ្សែបាតដៃពីអនាគតរបស់អ្នក ព្រោះមនុស្សអត់ដៃគេក៏មានអនាគតរបស់គេដែរ ! ។
២- បើបុណ្យយើងបានធ្វើទុកមក យើងគង់នឹងប៉ងប្រាថ្នាអ្វីក៏បានសម្រេច
៣- កុំឈប់ដោយសារតែការអស់កម្លាំង ឈប់ទាល់តែបានធ្វើរួចហើយ !
៤- អ្វីដែលយើងបានជួបគឺជាអ្វីដែលយើងបានធ្វើរួចមកហើយ ហេតុនេះបើជួបរឿងអាក្រក់ត្រូវចេះកែប្រែមកជារឿងល្អដោយអំពើល្អបរិសុទ្ធិ ដើម្បីបញ្ចប់កម្មពៀរ ។
៥- មានគេតាមរករឿងយើង ព្រោះតែយើងធ្លាប់តាមរករឿងគេមកពីមុន ហេតុនេះត្រូវបំផ្លាញគេដោយក្តីស្រឡាញ់ទើបអាចបញ្ចប់ពៀរវេរានេះបាន ។
៦- រៀនធ្វើអំពើល្អមិនមែនព្រោះតែយើងជាអ្នកមាននោះទេ ព្រោះតែយើងយល់ច្បាស់ថា គ្មានអ្នកណាអាចយកអីបានពីលោកនេះទៅផង និងដើម្បីជាសេចក្តីសុខខ្លួនឯងផង « អ្នកណាឲ្យ អ្នកនោះទទួល » ។

