សន្តិភាពចិត្ត

K
នៅក្នុងចិត្តយើង តែយើងគឺជាអ្នកបំផ្លាញវាចោលដោយខ្លួនឯង ដោយសារយើងរវល់តែគិតរំខាន តើគេគិតពីខ្ញុំដូចម្តេច គេមើលងាយមើលថោកខ្ញុំទេដឹង ហេតុអីគេមើលមកខ្ញុំក្នុងក្រសែភ្នែកបែបនេះ ? ហេតុអីគេស្តោះទឹកមាត់នៅមុខខ្ញុំ ? គេមិនគោរពរាក់ទាក់ដាក់ខ្ញុំសោះ ! ហេតុអ្វីរឿងនេះបានកើតឡើងចំពោះខ្ញុំ ? វត្ថុនេះខ្ញុំចូលចិត្ត មនុស្សនេះខ្ញុំមិនចូលចិត្ត តើខ្ញុំចង់បានអ្វី ? ការគិតមមៃយ៉ាងខ្ជាប់ខ្ជួនចំពោះខ្លួនឯង ធ្វើឲ្យជីវិតបាត់បង់ភាពសុខសាន្តដោយមិនដឹងខ្លួន ។ គេមិនអាចមានសន្តិភាពចិត្តបានទេ បើចិត្តនៅតែច្របូកច្របល់ កុំផ្តោតលើអំនួត មានះខ្លួនឯងខ្លាំងពេក ត្រូវផ្តោតលើខ្យល់ដង្ហើមវិញ បើអ្នកចង់ឲ្យអារម្មណ៍មានក្តីសុខក្នុងបច្ចុប្បន្នភាព។ ការមិនគួរគិត
១- រឿងឈឺចាប់កន្លងហួស តែចងចាំទុកជាមេរៀន ។
២- រឿងដែលខ្លួនមិនអាចធ្វើបាន ។
៣- រឿងដែលមិនទាន់មកដល់ ។ ធ្វើតែបច្ចុប្បន្នឲ្យបានល្អបំផុតទៅបានហើយ !

Comments