ហេតុផលដ៏ធំរបស់សីល សមាធិ បញ្ញា គឺការអប់រំខ្លួនឯងដើម្បីផ្លាស់ប្តូរតួខ្លួន ផ្លាស់ប្តូរភាពអាត្មានិយម ទៅភាតរភាពនិយម បើធ្វើទៅហើយរឹតតែតំកើងមានះ មានន័យថាគេមិនបានគោរពតាមសិក្ខាទាំងបីនេះ ឬ មានការប្រតិបត្តិមិនសមគួរតាមធម៌ មានការយល់ឃើញខុសទំនង។ វាគ្មានប្រយោជន៍អ្វីទាំងអស់ នៅពេលដែលយើងតាមកែប្រែផ្លាស់ប្តូរអ្នកដទៃ ព្រោះគេនឹងតាមកែប្រែផ្លាស់ប្តូរយើងវិញ ក្នុងខណះដែលយើងនៅជាបថុជ្ជនដូចគ្នា បើជាអរិយគោត្រហើយគេរមែងរីករាយនឹងទទួលការរិះគន់ដោយគ្មានបាត់បង់ភាពរីករាយអ្វីឡើយ។$-បុថុជ្ជនធ្វើការអ្វីគឺដើម្បីទទួលបានផលចំណេញខ្លួនឯង យ៉ាងហោចក៏ទទួលបានការសរសើរដែរ ឯអរិយបុគ្គលគឺធ្វើការដើម្បីផលចំណេញអ្នកដទៃ សូមមើលភាពខុសគ្នាទាំងពីរនេះផង ទើបដឹងពីគុណភាពចិត្តរបស់មនុស្ស ! ។

