ឆ្អឹងកៀបសរសៃ

K

នាទីសុខភាពៈ ឆ្អឹងកៀបសរសៃ
មានជំងឺជាច្រើនដែលពេទ្យបានពន្យល់អ្នកជម្ងឺទៅតាមពាក្យពេចន៍ងាយយល់ខុសៗគ្នា ដុះឆ្អឹងខ្ចី ឆ្អឹងកៀបសរសៃ ។ល។
មូលហេតុៈ គឺបណ្តាលមកពី ការអង្គុយយូរកាច់ចង្កេះ​ បើកឡានផ្លូវឆ្ងាយៗ ដេកពូក ដេកអង្រឹង លើករបស់ធ្ងន់ អោនយោងរបស់ធ្ងន់ កើតមានលើមនុស្សវ័យក្មេង គឺមកពីលៀនឆ្អឹងខ្ចី(ឌីសឆ្អឹងខ្ចីដែលជាទ្រនាប់ឆ្អឹងកងខ្នង)មកកៀបសរសៃប្រសាទដែលចេញតាមចន្លោះឆ្អឹងកងខ្នង ។ មនុស្សចាស់មានឆ្អឹងស្ពោត ពុកឆ្អឹងនាំឲ្យឆ្អឹងកងស្រុញរលាយចូលគ្នាជាដើម ។
ផលវិបាកៈ នាំឲ្យឈឺពឺតចុកចាប់ពីតំបន់កៀបរាលទៅគូថ ទៅភ្លៅ ទៅកំភួនជើង បាតជើង មេជើង ។ បើកៀបធ្ងន់ធ្ងរនាំឲ្យខ្សោយការដើរ ទល់មូត្រ លាមកបាន ។
ការព្យាបាលមានៈ ចាប់សរសៃ(ព្យាបាលដោយចលនា) ចាក់ម្ជុលវិទ្យាសាស្ត្រ បាញ់ឡាស៊ែរឲ្យសឹកឆ្អឹង ប្រើថ្នាំចាក់ឬលេប ទីបំផុតគឺពិភាក្សាការវះកាត់ ។ ពេលឈឺខ្លាំងត្រូវសម្រាកលើប្លង់រឹង កុំដេកលើពូក លើអង្រឹងជាដើម ។ ទុក្ខសហគតំ អកុសលវិបាកំ កាយវិញ្ញាណំ ដែលសូម្បីតែព្រះពុទ្ធក៏ទទួលអកុសលវិបាកនេះដែរ ព្រះអង្គមិនអាចនៅគង់បានយូរក្នុងការសម្តែងធម៌ ទើបអនុញ្ញាត្តិឲ្យសាវ័កសម្តែង ព្រះអង្គទ្រង់ផ្ទុំស្តាប់ ពេលចប់ព្រះអង្គ អនុមោទនា មានន័យថា ធម៌ដែលសម្តែងនោះគឺត្រូវយ៉ាងនេះហើយ ! ។

Comments