ភាវនា៣គឺ បរិកម្មភាវនា(សូត្រដដែលៗ ពិចារណាដដែលៗឲ្យបានច្រើន តែចិត្តនៅផ្លេតផ្លាតម្តងទៅនេះ ម្តងទៅនោះ) ។ ឧបចារៈភាវនា(ចិត្តតាំងនៅក្នុងការភាវនាបានយូរជាងមុន ស្ងប់ជាងមុន) ។ អប្បនាភាវនា ( ចិត្តស្ងប់តាំងនៅជាមួយការភាវនា បានសឹងតែពេញៗមួយថ្ងៃ) ។
សមាធិ៣គឺ បរិកម្មសមាធិ(សមាធិចាប់ផ្តើមតំបូង ចិត្តតាំងមិនសូវមាំក្នុងសមាធិ) ឧបចារៈសមាធិ ( អារម្មណ៍កម្មដ្ឋានចូលក្នុងមនោទ្វារហើយ តែមិនសូវតាំងមាំ តែនៅកៀកនឹងអប្បនា) អប្បនាសមាធិ(អារម្មណ៍ក្នុងមនោទ្វារតាំងមាំ កៀកជិតនឹងបានឈាន) ។
និមិត្ត៣គឺ បរិកម្មនិមិត្ត(ជាខណៈចាប់ផ្តើមតំបូងសូត្រផងសម្លឹងផង) ឧគ្គហនិមិត្ត(អារម្មណ៍កម្មដ្ឋានចូលក្នុងមនោទ្វារហើយ តែមិនទាន់តាំងមាំនៅឡើយ នៅចាំរលត់ៗ) បដិភាគនិមិត្ត(អារម្មណ៍កម្មដ្ឋានតាំងមាំក្នុងមនោទ្វារលែងរលត់ បើកភ្នែកក៏ឃើញ បិទភ្នែកក៏ឃើញ ពង្រីកឲ្យធំក៏បាន បង្រួមឲ្យតូចក៏បាន) គឺជាពេលដែលត្រូវចម្រើនវិបស្សនាហើយ បើចង់រួចចាកទុក្ខឆាប់ ឬអ្នកខ្លះបង្អោនចិត្តទៅយកសមាបត្តិ៨ និងអភិញ្ញាបន្តទៀត បានមកចម្រើនវិបស្សនាវិញ ។

