ការអប់រំក្នុងព្រះពុទ្ធសាសនាគឺជាគុណភាពចិត្តកម្រិតមួយឬច្រើនកម្រិតដែលជ្រៅជាង "វិទ្យាសាស្ត្រ" ផ្នែកសម្ភារៈឆ្ងាយណាស់ ។ សម្រង់ទិន្នន័យដែលអ្នកមិនអាចលាក់បាំងព្រះអាទិត្យ ព្រះច័ន្ទនិងការពិតបាននោះគឺជាវិទ្យាសាស្ត្រគេអួតថា គេទទួលបានជោគជ័យខ្លាំងណាស់នៅលើផ្នែកនេះ ។ ប៉ុន្តែព្រះពុទ្ធសាសនាពិតជាមានឋាមភាពលើសពីវិទ្យាសាស្ត្រឆ្ងាយណាស់ ពុទ្ធបរិស័ទភាគច្រើន ប្រើតែរន្ធច្រមុះជាឧបករណ៍ពិសោធ គេអាចដឹងអាថ៌កំបាំងធម្មជាតិដល់ទីជំរៅបាន ដែលអ្នកវិទ្យាសាស្ត្រត្រូវប្រើឧបករណ៍ថ្លៃៗទើបដឹងបានត្រឹមផ្នែកសើៗប៉ុណ្ណោះ ។
វិទ្យាសាស្ត្រនិងសាសនាគឺដូចជាមានរឿងមួយដែលមនុស្សខ្វាក់ភ្នែក៥នាក់នាំគ្នាស្ទាបដំរី ហើយចចេសស្មានថាគេប៉ះអី្វមួយដែលត្រឹមត្រូវមិនចេះខុស នេះក៏ព្រោះតែគេមិនបានសហការគ្នាដាក់កម្មវត្ថុទាំងនេះសិក្សាលំអិតឲ្យយល់ច្បាស់ទាំងអស់គ្នានេះឯង ។
ប្រសិនបើអ្នកវិទ្យាសាស្ត្រ ពិតជាមានចិត្តទូលាយបានសិក្សាព្រះពុទ្ធសាសនាបានត្រឹមត្រូវ អ្នកវិទ្យាសាស្ត្រនោះ នឹងលាន់មាត់ថា ពុទ្ធសាសនាពិតជាមាតានៃវិទ្យាសាស្ត្រពិភពលោកពិតប្រាកដមែន ទាំងដែលជួយតំរង់ទិសអ្នកវិទ្យាសាស្ត្រ ឲ្យមានការយល់ដឹងពីគុណតម្លៃផ្នែកសីលធម៌របស់មនុស្សផងដែរ ។ ប៉ុន្តែសួរថា តើរឿងនេះទៅរួចទេ ? ឆ្លើយថា ទៅមិនរួចជាដាច់ខាត ព្រោះពុទ្ធធម៌គេអាចយល់បានគឺទាល់តែមានឧបនិស្ស័យតែប៉ុណ្ណោះ ! ទើបដំណើររបស់លោកនេះគឺជាដំណើរកើតរលត់នេះឯង ត្រង់នេះគេត្រូវយល់ឲ្យបានច្បាស់ទើបមិនអន្ទះសារឬទើសចិត្ត ។

