អាកប្បកិរិយា៧យ៉ាងដែលអាចជាវិជ្ជមាននិងអវិជ្ជមាន !
១- កំហឹង(Anger) ជាប្រតិកម្ម(React)ចិត្តមួយបែបដែលងាយលេចចេញណាស់ ជាសភាវៈគតិផងនិងជាចេតនាផង ។ ជាឋាមពលចិត្តដែលលេចឡើងនៅពេលគេរំលោភមកលើបូរណភាពផ្ទាល់ខ្លួន(វិជ្ជមាន)វាជាបេសកកម្មរុះរើភាពមិនសមរម្យ ដែលបណ្តាលឲ្យយើងរងទុក្ខ។ផ្ទុយទៅវិញកំហឹងកើតឡើងព្រោះតែការទើសទាស់ចិត្តជេរប្រទេចបោកប្រាស់ គឺជាប្រតិកម្មអវិជ្ជមាន ។
២- ប្រតិកម្មចិត្តពេលមានការបាត់បង់ៈ ឈឺចាប់រហូតដល់ក្រោកមិនរួច ដើរចេញមិនបានជាប្រតិកម្មអវិជ្ជមាន បើមានការសិក្សាពីវារហូតជួយឲ្យបានរកឃើញភាពអស្ចារ្យមួយចំនួននោះជាប្រតិកម្មវិជ្ជមាន ។ ច្បាប់បដិច្ចសមុប្បាទរបស់ព្រះពុទ្ធគឺពន្យល់ថា ធម្មជាតិមួយកើត ធម្មជាតិមួយរលត់ ឧ បានប្តី តែត្រូវបាត់បង់សេរីភាព បាត់បង់តួនាទីត្រូវបានសេរីភាព។ល។លោកនេះគ្មានអ្វីបាន គ្មានអ្វីបាត់បង់នោះទេ
៣- ការយំយែកៈ បើយំដល់ថ្នាក់ននះននាលមិនព្រមឈរជាថ្មីគឺជាប្រតិកម្មអវិជ្ជមាន បើយំហើយក្រោកឈរដោយរឹងមាំជាប្រតិកម្មវិជ្ជមាន។ការយំជួយឲ្យធូរស្រាលផ្លូវចិត្ត ព្រោះការកើតទុក្ខនាំឲ្យកើនជាតិគីមីពុលខួរក្បាលខ្លាំងណាស់ ការយំបានបញ្ចេញជាតិពុលតាមទឹកភ្នែក ។
៤- ការសំងំនៅតែឯងៈ បើសំងំអត់បាយអត់ទឹកគ្មានការពិចារណាដាស់តឿនចិត្តគិតតែពីមួរម៉ៅឈឺចាប់ជាប្រតិកម្មអវិជ្ជមាន តែបើប្រើភាពស្ងប់ស្ងាត់ឲ្យក្លាយជាពិភពដ៏អស្ចារ្យដើម្បីចូលឲ្យកាន់តែជ្រៅទៅពិនិត្យខ្លួនឯង ដើម្បីស្វែងយល់បំផុសគំនិតជាប្រតិកម្មវិជ្ជមាន។
៥- មិនស្តាប់អ្នកណាទាំងអស់ៈ បើមានះរឹងត្អឹង ចចេសរឹងរូស ជាប្រតិកម្មអវិជ្ជមាន បើមិនស្តាប់អ្នកដទៃហើយចូលក្នុងវិចារណៈញ្ញាណវិភាគថ្លឹងថ្លែង បង្កើតចក្ខុវិស័យដ៏ខ្លាំងក្លាប្រកបដោយជំនឿចិត្តជាប្រតិកម្មវិជ្ជមាន ។
៦- ល្មើសច្បាប់ ប្រឆាំងច្បាប់ៈ បើច្បាប់មានយុត្តិធម៌គឺជាប្រតិកម្មអវិជ្ជមាន តែច្បាប់មិនមែនសុទ្ធតែល្អឥតខ្ចោះនោះទេ ព្រោះវាសរសេរពីសង្គមនិងជីវិត បំរើឲ្យក្បាលម៉ាសីុនរដ្ឋអំណាច ពេលខ្លះគេត្រូវកែប្រែឡើងវិញ ដូចជា មហាត្មះគន្ធី បណ្ឌិតអេមបែតកា ម៉ាទីនលូទ័រឃីង ត្រូវគេចោទថាជាមនុស្សល្មើសច្បាប់ តែការតស៌ូរបស់គាត់នាំឲ្យមានការកែប្រែទៅរកភាពរីកចំរើន។
៧- ការមិនសីុចង្វាក់គ្នាៈ ការវិវត្តមិនធម្មតារបស់វ័យជំទង់តែងមានអារម្មណ៍មិនសីុចង្វាក់គ្នាជាមួយការអប់រំដ៏ល្អរបស់ម្តាយឪពុកជាប្រតិកម្មអវិជ្ជមាន តែបើការអប់រំគ្មានហេតុផល ជាការប្រើអំណាចបង្ខិតបង្ខំគ្មានដឹងទិសតំបន់ការរើបំរះនាំឲ្យមានគំនិតច្នៃប្រឌិតហួសពីការស្មានផងក៏មាន ។ « ខែរះឆ្លងផ្លូវ កូនកើតមុនឪពរតាដើរលេង » ដីប្រែជាល្អ ព្រោះតែគំនិតថ្មី , កូនត្នោតដែលល្អ វាដុះនៅលើផ្នូរខ្មោចតែប៉ុណ្ណោះ , ពុកមាត់ដុះក្រោយច្រមុះ តែវែងជាងច្រមុះ នៅតែគេចមិនផុតពីសំបោរដែលហៀរចេញពីច្រមុះ ! ! !

