កុំអោយព្រឹត្តិការណ៍ក្នុងជីវិតប្រចាំថ្ងៃចងអ្នកជាប់ឲ្យសោះ ! ប៉ុន្តែក៏មិនត្រូវដកខ្លួនចេញពីវាដែរ រស់នៅជាមួយអ្វីៗបានសព្វយ៉ាង តែក៏មិនជាប់ជំពាក់ក្នុងចិត្ត ដូចស្លឹកឈូកដុះក្នុងទឹក តែមិនប្រឡាក់ដោយទឹក ។
មានតែតាមរយៈការបដិបត្តិធម៌ទេ ទើបអ្នកអាចទទួលបានចំណងជើងថា“ អ្នកដែលបានរំដោះ ” បើគ្មានការបដិបត្តិធម៌ឲ្យបានត្រឹមត្រូវទេ អ្នកនៅតែចាញ់បោកកិលេសជាធម្មតា ។

