បដិបត្តិធម៌បើគេពិតជាមានចិត្តស្មោះ

K

បដិបត្តិធម៌បើគេពិតជាមានចិត្តស្មោះនោះគេនឹងបានឃើញព្រះជាមិនខាន មហិទ្ធិឬទ្ធិព្រះពុទ្ធគឺនៅលើចិត្តមេត្តាករុណា អានុភាពនៃឋាមពលមេត្តាករុណាឈ្នះនូវឧបសគ្គគ្រប់យ៉ាង ចូរប្រើធម្មធាតុនេះដើម្បីដោះស្រាយបញ្ហាចុះ ! ។ ច្បាប់កម្មផលកំពុងតែលាតសន្ធឹងលើពិភពលោក គ្មាននរណាម្នាក់អាចប្រឆាំងនឹងទ្រឹស្តីនេះបានទេ តាមច្បាប់នេះដែរបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់អាចបំផ្លាញយើង ក្រៅពីខ្លួនឯងបានឡើយ ! ជំនឿកម្មផលនឹងសាងលោកនេះឲ្យប្រសើរឡើង តាមរយះអំពើរបស់មនុស្ស ដែលសុទ្ធតែមានផលតបស្នងនៅថ្ងៃអនាគត ។ នៅពេលមនុស្សបានយល់ពីហេតុនិងផល គេនឹងស្វែងរកផ្លូវថ្មីដើម្បីផ្លាស់ប្តូរជីវិតរបស់គេជាមិនខាន ។ ពុទ្ធសាសនាប្រែថា ការប្រៀនប្រដៅឲ្យមានចំណេះដឹង ឲ្យមានបញ្ញានាំមកនូវសុខសន្តិភាពនិងក្តីសង្ឃឹមដល់មនុស្សគ្រប់គ្នា ម្ចាស់សាសនានេះគឺពុទ្ធិនៃសកលចក្រវាឡ មិនមែនជាកម្មសិទ្ធិរបស់មនុស្សណាម្នាក់ឡើយ ផ្ទុយស្រឡះពីសាសនាដទៃដែលសុទ្ធតែដាក់ឈ្មោះបុគ្គលជាម្ចាស់សាសនា ដែលនាំឲ្យមានទំនាស់ផ្នែកស្មារតីរបស់មនុស្ស ។ ចិត្តចូរកុំនៅក្នុងអតីតកាល កុំនៅក្នុងអនាគត ចូរនៅតែក្នុងបច្ចុប្បន្ន តែលះបច្ចុប្បន្ន ! តើមានការប្រៀនប្រដៅណាដែលមានលក្ខណះវិទ្យាសាស្ត្រជាងនេះទៀតទៅ ? ។

Comments