ការមានៈប្រកាន់ចង់ឲ្យគេធ្វើតាមចិត្តខ្លួន ភាពក្រអឺតក្រទមប្រកាន់ថាទៀង ថាសុខ ថាអ្វីៗគឺជារបស់ខ្លួន។ មូលហេតុនាំឲ្យកើតក្តីស្រឡាញ់ឬក្តីមេត្តាករុណា ការអាណិតអាសូរៈ ព្រោះបានកំណត់ដឹងនូវទុក្ខ ជីវិតធ្លាប់បានឆ្លងកាត់ការលំបាក យល់ដឹងតាមដំណើរធម្មជាតិដែលអ្វីៗមិនទៀង ជាទុក្ខ មិនមានអ្វីជារបស់ខ្លួន ។ ឃើញសត្វលោកមានទុក្ខសោករោគភ័យជាធម្មតា សត្វលោកសុទ្ធតែរួមចាស់ រួមឈឺ រួមស្លាប់មិនគួរដល់ការចង់យកឈ្នះចាញ់ដែលនាំមកនូវកម្មពៀរវេរានឹងគ្នាជាដើម ។សមាធិនាំឲ្យកើតបញ្ញាផុតចាកលោក ឧបសគ្គរារាំងសមាធិគឺអវិជ្ជា អ្វីដែលជួយអ្នកឲ្យធ្វើសមាធិត្រូវផ្លូវទៅមុខគឺជាបញ្ញាសម្មាទិដ្ឋិ។
ភាពស្មោះត្រង់ដែលម្នាក់ៗចង់ខ្លាំងពេកទៅជាលែងចេះមើលខ្លួនឯង ម៉្ងៃៗនាំគ្នាដើរមើលតែអ្នកដទៃហើយយកមកគិតឲ្យឃើញជាភាពថ្លៃថោកកើតឡើង ដល់ល្ងាចឡើងនាំគ្នាទៅពេទ្យវាស់សំពាធឈាម ឃើញឡើងដោយមិនដឹងខ្លួន ។ ព្រះពុទ្ធបង្រៀនសុទ្ធតែជាមេរៀននាំឲ្យស្រាលចង់ ហើយបែរមកតាមមើលខ្លួនឯងវិញ បានលែងលេបថ្នាំរំងាប់អារម្មណ៍និងថ្នាំលើសឈាមបាន មិនជឿទេហីទៅ !។ហេតុអីក៏មនុស្សចាំបាច់ក្រអឺតក្រទមដាក់គ្នា បើជីវិតម្នាក់ៗបានត្រឹមតែរស់ពីមួយថ្ងៃទៅមួយថ្ងៃដូចតែគ្នាសោះនោះ ? អ្វីដែលកើតឡើងដូច្នេះព្រោះមនុស្សនាំគ្នាគិតតែពីរឿងចង់ ចង់ធ្វើធំ ចង់គ្រប់គ្រងគ្នា ចង់ឲ្យគេបំរើ ចង់ឲ្យគេតាមយកចិត្ត ចង់បានឲ្យគេសរសើរ ចង់ឲ្យគេគោរពកោតខ្លាច ចង់បានសុខលើសគេ ។ ដោយសារតែនាំគ្នាចង់ខ្លាំងពេក ទើបមើលមុខគ្នាលែងចំ បើមើលចំក៏ឋិតក្នុងខ្សែភ្នែកចម្លែកគ្មានភាពស្មោះត្រង់ដែរ ។
បងប្អូនយល់យ៉ាងណាដែរ?
like sun shine!
Like sunset!
Life is like this some rise some sink!!!!!!!!!!!!!!!!!

