ផ្លូវនិព្វាននេះដោយព្រះអង្គឯង

K

ព្រះពុទ្ធមិនមែនជាអាទិទេពទេ ព្រះអង្គមិនដែលតាំងខ្លួនជាអាទិទេពម្តងណាឡើយ មិនដែលថាខ្លួនជាបុត្រអាទិទេព មិនដែលប្រើសារទាក់ទងជាមួយអាទិទេព ព្រះពុទ្ធគឺជាមនុស្ស ជាក្សត្រាមួយអង្គដែលមានបុត្រមានភរិយា តែលះបង់រាជបល្ល័ង្គនិងអំណាច លះបង់បុត្រភរិយាយាងចេញបំពេញតបៈធម៌(អភិនេស្ក្រមណ៍)ខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ហាទុក្ខជូនពិភពលោក គឺផ្លូវនិព្វាននេះដោយព្រះអង្គឯង ។
១- ហេតុអីព្រះហាមមិនឲ្យប្រើឬទ្ធិ ? គឺកុំឲ្យមនុស្សពឹងរបស់ខាងក្រៅភ្លេចពឹងខ្លួនឯង ព្រោះការចេញចាកទុក្ខគឺពឹងចិត្តខាងក្នុងទេ ។ ឬទ្ធិគឺជារបស់ខាងក្រៅ ដែលកាន់យកមិនល្អមិនអាចចេញចាកទុក្ខបានទេ។
២- នៅពេលគេឈប់ប្រកួតប្រជែងជាមួយរឿងខាងក្រៅហើយ នោះចិត្តគេនឹងមានពន្លឺ ។
៣- បទពិសោធអតីតកាល ល្អឬអាក្រក់រក្សាវាទុកទៅ តែគោលដៅអំពើល្អយើងត្រូវតែធ្វើវាឲ្យបាន ។

Comments