សៀវភៅមិនមែនគ្រាន់តែជាក្រដាស់និងតួអក្សរប៉ុណ្ណោះទេ
.សៀវភៅ គឺជាទ្វារ ព្រមទាំងកូនសោ
.សៀវភៅក៏ជាផ្លូវ និងជាដំណើរ(ផ្សងព្រេងដ៏រំជើបរំជួល...)
.សៀវភៅជាទស្សន:ថ្មី អារម្មណ៍ថ្មី ជាសំឡេងថ្មីរាប់ពាន់
.សៀវភៅជាចំណងមិត្តភាព ជាបទពិសោធន៍ ជាមេរៀនជីវិតរាប់មិនអស់...។
....សៀវភៅ គឺជាសកលចក្រវាឡទាំងមូល...
( ក្នុងបវេណីគ្រួសារខ្ញុំ កូនចៅចាប់ផ្ដើមអានសៀវភៅនៅពេលចេះអក្សរ ។ កាលនោះ លោកពូអ្នកជិតខាង ទើបតែត្រឡប់មកពីស្រុកបារាំង...នៅផ្ទះគាត់មានសៀវភៅមួយឈ្មោះថា
" បុរសចិត្តបាប" ខ្ញុំនៅចាំសាច់រឿងរហូតឥឡូវនេះ ។ ពេលធំឡើងខ្ញុំចាប់ផ្តើមយល់ថា សៀវភៅនេះ ជាសៀវភៅបកប្រែពីភាសាគេមក ។
មិនដែលឃើញទៀតសោះ ។
នៅអាយុ ១២ឆ្នាំ បានអាន " ស្រីហិតោបទេស "
អានផង សរសេរផង ព្រោះអក្សរខ្ញុំក្រវេមក្រវាម មិនគួរឲ្យចូលចិត្តសោះ
អាយុប្រមាណតិចជាង១៤ បានអានសៀវភៅគំនូររឿងបារាំង ទាំងយល់ខ្លះ មិនយល់ខ្លះ រហូតឃើញតួធ្លាក់ចូលក្នុងទឹក ក៏បានស្រែកហៅឲ្យគេជួយ ដោយគេសរសេរថា
" Au Secours, au secours...."រហូតកាត់យល់ថា
" ជួយផង ជួយផង..."។
បណ្ណាល័យមិនមែនជាកន្លែងប្រណីតទេ ប៉ុន្តែជាកន្លែងដ៏ចាំបាច់ខានមិនបានមួយរបស់
ជិវិតមនុស្ស....។

