បើអ្នកនៅតែរីករាយឬកើតទុក្ខប្រទូស្តជាមួយអារម្មណ៍មានន័យថាអ្នកនៅតែសោយអារម្មណ៍(វេទនា) បើអ្នកនៅរីករាយមានន័យថាអ្នកនៅតែត្រូវការចង់បានអារម្មណ៍(តណ្ហា) អ្នកនៅតែប្រកាន់យកការមិនពិតថាជាពិត(ឧបាទាន) អ្នកនៅតែប្រកាន់ទីកន្លែង(ភព) ចិត្តប្រកាន់តោងយកទីកន្លែងនាំឲ្យមានជាតិគឺការកើត បើមានកើតអ្នកនៅតែមានទុក្ខ។

