កាលដើមឡើយចិត្តអាត្មាអញត្រាច់

K

កាលដើមឡើយចិត្តអាត្មាអញត្រាច់រង្គាត់ទៅតាមសេចក្តីប្រាថ្នា ចង់គិតអីក៏គិតបានតាមចិត្ត គិតពីស្រឡាញ់ គិតពីស្អប់ គិតពីសេចក្តីសប្បាយរីករាយត្រេកត្រអាលភ្លើតភ្លើន អំណឹះពីថ្ងៃនេះតទៅ អាត្មាអញ នឹងសង្កត់សង្កិនចិត្តនេះដោយយោនិសោមនសិការៈ(ការគិតត្រិះរិះត្រូវ) ឈប់គិតអាក្រក់ពីអ្នកដទៃ ឈប់គិតអាក្រក់ពីខ្លួនឯង ឲ្យដូចជាហ្មដំរីកាន់កង្វេរហើយ ហ្វឹកហាត់ដំរីដែលចុះប្រេងយ៉ាងដូច្នោះដែរ ព្រោះចិត្តដែលបានអប់រំដោយល្អហើយ រមែងនាំក្តីសុខមកឲ្យ ! ។

Comments