បុគ្គលដែលមើលឃើញរូបថាល្អ លឺសម្លេងថាពិរោះ សំគាល់អារម្មណ៍ថាល្អគួរជាទីពេញចិត្ត មិនសំរួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងអាហារភោជន ខ្ជិលច្រអូសមិនព្យាយាមដុតកម្លោចកិលេស រមែងត្រូវគ្របសង្កត់ដោយមច្ចុមារ កិលេសមារ អភិសង្ខារមារ និងខន្ធមារ ដូចជាខ្យល់ព្យុះបោកបក់លើខ្ទមស្លឹកដែលជរា ។ បុគ្គលដែលសម្រួមល្អ មានការព្យាយាមត្រឹមត្រូវល្អ មារមិនអាចគ្របសង្កត់បុគ្គលនោះបាន ប្រៀបដូចខ្យល់ព្យុះបោកបក់លើភ្នំថ្មតាន់ដូច្នោះដែរ ។

