បញ្ញាមិនមានដល់បុគ្គលដែលមិនបានថែទាំចិត្តយ៉ាងខ្ជាប់ខ្ជួន មិនយល់ច្បាស់ពីកិច្ចការដែលខ្លួនត្រូវធ្វើ ភ័យតែងមានដល់បុគ្គលដែលចិត្តទទឹកជោគដោយរាគៈតណ្ហា ។ ចិត្តដែលទោសៈគ្របសង្កត់មិនបាន មានបុណ្យនិងបាបលះចោលហើយ ជាចិត្តដែលមានស្មារតីភ្ញាក់រលឹកសព្វៗកាល(ប្រកាសអរហត្តមគ្គ) ។ បុគ្គលគប្បីដឹងច្បាស់នូវចិត្តនេះថាដូចជាធម្មជាតិប្រែប្រួលមិននឹងហ្ន គប្បីបិទចងចិត្តដោយខ្សែមាំគឺសតិ ហើយច្បាំងជាមួយកិលេសដោយអាវុធដ៏មុតថ្លាគឺបញ្ញា រួចហើយគប្បីរក្សាទុកនូវធម៌ដែលខ្លួនបានច្បាំងឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅជាមួយធម៌នោះទៀតឡើយ ។

