ដឹងគុណជានិច្ចចំពោះមាតាបិតា

K
ទោះបីជាសកលលោកកំពុងវឹកវរនិងតែងតែវឹកវរជាធម្មតាក្តី ក៏នៅតែដឹងគុណជានិច្ចចំពោះមាតាបិតា លោកមានគុណគ្រូបាធ្យាយ ញាតិ ដែលបានចិញ្ចឹមបីបាច់ថែរក្សាយើងខ្ញុំដោយល្អបំផុត ព្រមទាំងអប់រំបណ្តុះបណ្តាលយើងខ្ញុំនៅក្នុងព្រះធម្មវិន័យដ៏អស្ចារ្យវិសេសវិសាលនេះផង អមជាមួយនឹងការរៀនសូត្រជ្រៅជ្រះផ្នែកលោកិយផង...
. អរព្រះគុណលោក អរព្រះគុណបុណ្យ ដែលយើងខ្ញុំមានកន្លែងស្នាក់អាស្រ័យ ហៅថាគេហដ្ឋាន គឺ កន្លែងស្នាក់នៅ បូកជាមួយនឹងភាពកក់ក្តៅ អប់អ៊ុនជិវិត...
......សូមកុសលផលបុណ្យទាំងអស់ជួយដាស់តឿនក្រើនរំលឹកយើងខ្ញុំឲ្យស្ថឹតនៅក្នុងកុសលធម៌ជានិច្ច យ៉ាងហោចណាស់ក៏ជាប់និច្ចសីលជាប្រចាំ កុំបីឃ្លៀងឃ្លាតក្លាយជាប្រការដទៃឡើយ កុំបីភ្លេចភ្លាំងសតិស្មារតីដោយក្តីធ្វេសប្រហែសមួយខណៈណាឡើយ...។

Comments