តើជីវិតផ្លាស់ប្តូរពីទុក្ខទៅសុខបាន ព្រោះតែអ្វី?
គឺឋិតនៅលើមូលដ្ឋានការគិតទាំងអស់ តើយើងអាចកែលំអការគិតបានដែរឬទេ?ដូចជាទំលាប់គិតយកត្រូវតែឯង គិតមានៈថាគេធ្វើមិនល្អដាក់ខ្លួន គេធ្វើខុសមិនត្រូវចិត្តខ្លួន ។ល។ត្រឡប់មកគិតថា យើងក៏ជាមនុស្សដែលចេះគិតខុសដែរ ទង្វើរបស់គេវាជាអាធ្យាស្រ័យរបស់គេ ដែលបានសន្សំមកជាយូរមកហើយ យើងមិនចេះតែចង់ឲ្យគេធ្វើតាមយើងគ្រប់រឿងបានឡើយ ជីវិតគឺជៀសមិនផុតពីការទាស់ចិត្ត បើជៀសមិនផុតដដែលមានតែឈប់ទាស់ទើបការរស់នៅមានក្តីសុខ ដូច្នេះជាដើម ។ ទីណាមានការប្រកាន់ ទីនោះគ្មានការរស់នៅបានក្តីសុខឡើយ បើយើងមិនចេះកែប្រែការគិតទេ កុំសង្ឃឹមថាលោកនេះផ្តល់ក្តីសុខឲ្យនោះ !។ ការរស់នៅអញ្ចឹង ការគិតអញ្ចឹង ទើបយើងមានទុក្ខ ហេតុនេះបើផ្លាស់ប្តូរវាចេញបានទើបមានក្តីសុខ! ។

