ពេល​យើង​សប្បាយ​ចិត្ត​ពិត​ប្រាកដ

K

មិន​ថា​ជា​ពេល​វេលា​របស់​នរណា​ម្នាក់​ក្រោម​ពន្លឺ​ព្រះ​អាទិត្យតែមួយដូចគ្នា ! មិនថាសំលៀកបំពាក់​ថ្មី ឡាន​ស្អាត ​លុយពេញហោប៉ៅ ឬគ្មានលុយមួយសេន​ទេ យើង​សប្បាយ​ចិត្ត​គឺសម្រាប់​ខ្លួនឯង និងដើម្បីគេគ្រប់គ្នា ។ យើង​មិន​ចុះ​ចាញ់​នឹង​ការ​ច្រណែនដោយ​គិត​ថា "ខ្ញុំ​ប្រាថ្នា​ចង់​បាន​ឡាន​ពណ៌​ក្រហម​ដូច​ឡាន​គេបើកនោះតែមិនបានសោះ ! "។ យើង​ក៏​មិន​អន់​ចិត្ត​ដែរ ដោយមិនចាំបាច់​ឆ្ងល់​ថា “ហេតុ​អ្វី​បាន​ជា​គេ​បើក​ឡានល្អ​បែប​នោះ? ” ។ ពេល​យើង​សប្បាយ​ចិត្ត​ពិត​ប្រាកដ យើង​មិន​ទុក​កន្លែង​សម្រាប់ឲ្យ​ការ​ច្រណែន ការ​ប្រកួត​ប្រជែង ឬ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯងវាធ្វើបាប​ឡើយ ។ តាមពិត ការត្រេកអរនឹងសេចក្តីសុខរបស់អ្នកដទៃ គឺជាថ្នាំបំបាត់ការច្រណែននេះឯង (ព្រះកម្មដ្ឋានមុទិតាភាវនា)។

Comments