ជីវិតគឺជាការធ្វើដំណើរដែលត្រូវជួបព្យុះភ្លៀងរាប់មិនអស់

K

ជីវិតគឺជាការធ្វើដំណើរដែលត្រូវជួបព្យុះភ្លៀងរាប់មិនអស់ ប៉ុន្តែតែងតែមានភាពរីករាយក្រោយពេលមេឃស្រឡះជានិច្ច ! ។ ជីវិតបានរីកចំរើនព្រោះតែអព្ភូតហេតុដែលមានទុក្ខលំបាកបានកើតឡើងដោយមិនបានរំពឹងទុកជាមុន ។ វាជាភារៈកិច្ចស្មុគ្រស្មាញសំបើមណាស់ដើម្បីផ្តោតលើគោលបំណងនិងក្តីសុបិន្តដែលត្រូវរំខានដោយហិរញ្ញវត្ថុ ការរិះគន់ ការប្រមាទមើលងាយគ្នា ការស្អប់ខ្ពើមនិងការឈឺចាប់ តែយើងអាចធ្វើជាម្ចាស់លើភាពតានតឹងផ្លូវចិត្តបាន ដោយវិនិយោគទៅលើគុណភាពនៃពេលវេលា គឺភាពស្ងប់ស្ងាត់តែម្នាក់ឯងផ្សារភ្ជាប់ជាមួយធម្មជាតិ ។ នេះជាការអនុវត្តផ្លូវចិត្តដ៏ល្អបំផុត ដើម្បីព្យាបាលជីវិតខ្លួនឯងឲ្យមានតុល្យភាពរវាងផ្លូវកាយផ្លូវចិត្ត ! ។

Comments