ព្រះជាអម្ចាស់ ! ជាពាក្យបូរាណដែលខាងវិទ្យាសាស្ត្រសម្រេចចិត្តថា វាគ្មានអ្វីក្រៅពីច្បាប់ធម្មជាតិឬអំណាចឋាមពលចិត្តនោះទេ ត្រូវដឹងថា ច្បាប់រូបវិទ្យាគីមីឬច្បាប់អាតូមគឺជាអ្នកមានសិទ្ធធំជាងអ្វីៗទាំងអស់ ! វាធំជាងការភ័យខ្លាច ធំជាងភាពរឹងមាំទាំងអស់ ។ ចិត្តមានសេរីភាពគឺតាមរយៈការយល់ដឹងពីច្បាប់ទាំងនេះ នឹងនាំឲ្យមានការផ្លាស់ប្តូរការគិតទៅរកគំនិតត្រឹមត្រូវឡើងវិញ ។ ការយល់ដឹងនាំឲ្យមានក្តីស្រឡាញ់ជំនួសឲ្យការស្អប់ខ្ពើម ចេះគិតតែរឿងល្អរឿងដែលនាំឲ្យរួចខ្លួន ទីបំផុតសេចក្តីសុខរត់មករកខ្លួនជាហូរហែរមិនចេះដាច់ ។ បើខ្លាចបរាជ័យចូរផ្តោតគំនិតទៅលើជោគជ័យ បើខ្លាចជំងឺចូរផ្តោតគំនិតទៅលើសុខភាពល្អនិងការថែទាំសុខភាព បើខ្លាចស្លាប់ចូរផ្តោតគំនិតទៅលើការរស់នៅ នោះឋាមពលចិត្តនឹងជួយរៀបចំឲ្យយើងបានជួបអ្វីទៅតាមការគិតផ្តោតរបស់យើង ឲ្យតែយើងមានបុណ្យគ្រប់ ។ មនុស្សទន់ខ្សោយ បើភ័យខ្លាចស្លាប់គឺគិតផ្តោតទៅលើតែសេចក្តីស្លាប់មិនដែលគិតពីការរស់នៅនោះទេ ទើបមនុស្សភាគច្រើនសុទ្ធតែស្លាប់មុនសេចក្តីស្លាប់ពិតប្រាកដបានមកដល់ ! ។

