ព្រះពុទ្ធទ្រង់បានរួចផុតពីវាសនា គឺកាយបយោគនិងវចីបយោគ តើអ្នកបានរួចផុតពីវាសនាហើយនៅ ?
បើអ្នកនៅតែផ្ញើវាសនាជាមួយអាទិទេព ផ្ញើជាមួយគ្រូសីល គ្រូទស្សទាយ គ្រូស្រោចទឹក ជាមួយសត្វបរិសុទ្ធ( Holly cow ) ផ្ញើវាសនាលើការសែនព្រេន ការចូលអ្នកតា ជាដើម ឈ្មោះថាអ្នកមិនទាន់រួចផុតពីវាសនានៅឡើយទេ អ្នកនៅមានះជាមួយសភាពមិនទៀងនៅឡើយ ។តាមពិត កម្មលិខិតគឺជាវាសនារបស់មនុស្សគ្រប់គ្នា តែមិនត្រូវដេកដួលតាមកម្មនោះទេ ត្រូវចេះកែប្រែវាសនារបស់ខ្លួនឲ្យបានល្អបំផុត។ព្រះពុទ្ធលោកបានរួចផុតពីវាសនា គឺរួចផុតពីកម្លាំងកម្មចាត់ចែង ព្រះអង្គគ្រាន់តែប្រព្រឹត្តទៅតាមសភាវៈធម្មជាតិមិនទៀងនៃការចាស់ឈឺស្លាប់តែប៉ុណ្ណោះ !។

