ការធ្វើបុណ្យនិងការឧទ្ទិសបុណ្យ

K

ការធ្វើបុណ្យនិងការឧទ្ទិសបុណ្យៈ ត្រូវមានលក្ខណះដូចតទៅ
១-អ្នកធ្វើបុណ្យៈមានចិត្តរីករាយជ្រះថ្លាផុសចេញពីក្នុងខ្លួនមកឲ្យចង់ធ្វើតែម្តង(មិនចាំបាច់គេណែនាំ)។
២- វត្ថុទានៈត្រូវបានមកដោយធម៌ កើតឡើងដោយធម៌ ប្រកបដោយធម៌ជារបស់បានមកដោយក្តីបរិសុទ្ធ។
៣-អ្នកទទួលទានរបស់គេ(ឬហៅថាបដិគ្គាហក) ត្រូវជាអ្នកមានសីលស្អាតមានសមថវិបស្សនា បើជាអ្នកអស់កិលេសផងគឺរឹតតែអស្ចារ្យ ដោយហោចទៅសូម្បីតែអ្នកកំពុងតែព្យាយាមកំចាត់ចិត្តអាក្រក់ក៏គេធ្វើបុណ្យជាមួយបានបុណ្យណាស់ ពុំនោះទេវត្ថុទានទាំងអស់នឹងត្រូវបញ្ជូនទៅក្នុងបង្គន់ជាស្ថាពរជាមិនខាន។
អ្នកធ្វើត្រូវឧទ្ទិសឲ្យញាតិដោយខ្លួនឯង(ព្យាយាមកុំផ្ញើតាមគេ)
ចំណែកអ្នកត្រូវគេឧទ្ទិសជូនទៅ ត្រូវឋិតនៅក្នុងភពដែលអាចទទួលយកបាន កុំធ្លាក់នរកជ្រៅពេក តែខំឧទ្ទិសទៅមិនដល់ទេ។ការឧទ្ទិសគឺតាមរយះការផ្សាយកម្លាំងឋាមពលចិត្តចេញទៅ ពេលខ្លះបើកម្លាំងចិត្តខ្សោយទៅមិនដល់ យើងពឹងលើទេវតាដែលលោកនៅជិតៗឲ្យជួយពាំនាំដំណឹងនេះបានទៅដល់ពពួកញាតិយើងផង!។យើងឲ្យទានអ្នកមានសីល ហើយប្រើកម្លាំងចិត្តផ្សាយចេញទៅ ឯអ្នកមានសីលដែលបានទទួលទានពីគេនោះ អត់ត្រូវដេកអេះពោះសុីជុះបស់គេចោលទេ ត្រូវប្រឹងសំអាតសីលខ្លួនឯង ហើយសូត្រធម៌ថ្វាយបង្គំព្រះផ្សាយមេត្តាចិត្តឧទ្ទិសផលបុណ្យឲ្យទៅដល់ញាតិរបស់គេ!។

Comments