វិនាសកម្មរបស់ភពផែនដីគឺជាដំណើរធម្មជាតិសុទ្ធសាធ មិនមែនជាកំហុសអ្នកណាឡើយ ! វាជាជ័យភ័ណ្ឌរបស់អវិជ្ជានិងតណ្ហា ដរាបណាមនុស្សមិននាំគ្នាមកប្រយុទ្ធជាមួយវាទេ គេមុខជាបំផ្លាញគ្នាទៅវិញទៅមករហូតក្លាយជាផេះទាំងអស់ជាធម្មតា ។ ការផុតរលត់ទៅនៃវប្បធម៌ដ៏រុងរឿងរបស់មនុស្សគឺមកពីការយល់ខុសរវាងឆាកប្រយុទ្ធពិតប្រាកដនឹងឆាកប្រយុទ្ធក្លែងក្លាយរបស់ពួកគេនេះឯង។ ព្រះពុទ្ធឃោសារ្យបានប៉ាន់ប្រមាណថា ចុងក្រោយមនុស្សនឹងមានការភ្ញាក់រលឹកឡើងវិញក្រោយពីមានការសម្លាប់គ្នាអស់៧យប់៧ថ្ងៃ នៅក្រោយពុទ្ធសាសនា៥០០០ឆ្នាំ។

