វាមានកម្មវត្ថុពីរយ៉ាងក្នុងរឿងស្នេហា

K

វាមានកម្មវត្ថុពីរយ៉ាងក្នុងរឿងស្នេហា គឺបុរសចេះតែចង់ក្រោកឈរ ផ្ទុយពីស្ត្រីដែលចេះតែចង់ឲ្យគាត់អង្គុយចុះ ព្រោះធ្វើដូច្នេះនាងនឹងអាចតាមអង្គុយមើលគាត់ពីក្រោយខ្នងបាន ។ បើមានការមិនទុកចិត្តគ្នា គឺជាពេលវេលាដែលត្រូវជជែកគ្នាដោយស្មោះហើយ មិនត្រូវទាញកអាវ ហើយបញ្ចេញជើងធ្មេញដាក់គ្នា ឡើយ ! វាគ្មានតំលៃក្នុងរឿងនេះទេ ។ព្រាយកញ្ជ្រោងតែងតែសណ្ឋិតក្នុងខ្លួនពួកគេជានិច្ចកាលបើពួកគេនៅតែគោរពថ្វាយបង្គំវា ហេតុនេះពេលវេលាដ៏រីករាយបំផុតរបស់ពួកគេ គឺនៅពេលដែលគេបានរកឃើញភាពក្លាហាន ក្នុងការលះបង់នូវអ្វីដែលពួកគេមិនអាចផ្លាស់ប្តូរបាននោះឯង ! ។
ចំណាំ ៖ ព្រាយកញ្ជ្រោង គឺការមានះប្រកាន់និងល្បិចកិច្ចកល ដែលឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ព្រោះតែការមើលឃើញសម្បត្តិក្រៅខ្លួន ។
រសជាតិជីវិតអ្នកសម្រេចចិត្តដើរផ្លូវមួយពីរអ្នកៈ ទស្សនៈស្នេហា ៖
បើអ្នកមិនហ៌ានសារភាពស្នេហាទេ ចូរអ្នកបញ្ចេញសកម្មភាពតាមថែរក្សាគេដោយយកចិត្តទុកដាក់ឲ្យបានល្អ ! តែកុំភ្លេចថា បើធ្វើដូច្នេះយូរទៅ អ្នកនឹងបានទទួលសំបុត្រអញ្ជើញពិសាការពីគេក្នុងថ្ងៃណាមួយជាមិនខាន ! ។ល្បិចងាយៗតែមានប្រសិទ្ធិភាព ដូចជាសុំខ្ចីសៀវភៅគេ ហើយលួចសរសេរសំបុត្របង្កប់ក្នុងសៀវភៅនោះ សងទៅគេវិញអាចជួយអ្នកបាន តែត្រូវច្បាស់ក្នុងចិត្តថា មានតែគេម្នាក់គត់ដែលជាអ្នកមើលឃើញរឿងនេះ។ម្ចាស់ខ្លួនបើមិនអាចទទួលយកទឹកចិត្តនេះបានទេ ត្រូវរកវិធីដកថយ កុំព្យាយាមកេងយកចំណេញពីភក្តីភាពនោះឲ្យសោះ ! ។តើនៅមានបច្ចេកទេសអ្វីទៀតដែរ ដើម្បីជួយជនរងគ្រោះទាំងនោះឲ្យគេចេះបញ្ចេញយោបល់ដោយខ្លួនឯងបានទៅ ? សូមអ្នកមានពិសោធ ជួយផង !

Comments