តម្រូវការរបស់តណ្ហានិងភាពអាត្មានិយម

K

តម្រូវការរបស់តណ្ហានិងភាពអាត្មានិយមគឺគ្មានទីបញ្ចប់ទេ វា​មាន​អារម្មណ៍​ដែលងាយ​រងគ្រោះបំផុត និង​រង​ការ​គំរាម​កំហែង ​ដូច្នេះហើយដែលនាំឲ្យយើង​រស់​នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច និង​ចង់​បានយ៉ាងអន្ទះសារ ។ នៅពេលដែលអ្នកដឹងពីរបៀបដែលវាដំណើរការខុសប្រក្រតីជាមូលដ្ឋាននោះ អ្នកមិនចាំបាច់ស្វែងរកការបង្ហាញហេតុផលរាប់មិនអស់របស់វានោះទេ មិនចាំបាច់ធ្វើឱ្យវាក្លាយទៅជាបញ្ហាផ្ទាល់ខ្លួនដ៏ស្មុគស្មាញនោះទេ ។ ជាការពិតណាស់ ភាពអាត្មានិយមវាចូលចិត្តខ្លួនវា វាគិតថាខ្លួនវាត្រូវគ្រប់ពេល វាការពារ ប្រកាន់ហួងហែងគំនិតខ្លួនឯង គ្មានអ្នកណាអាចប៉ះវាបានឡើយ ។ វាតែងតែស្វែងរកអ្វីមួយដើម្បីភ្ជាប់ខ្លួនវា ដើម្បីរក្សា និងពង្រឹងអារម្មណ៍បំភាន់នៃខ្លួនឯង ហើយវានឹងងាយស្រួលភ្ជាប់ខ្លួនវាទៅនឹងបញ្ហាស្មុកស្មាញរបស់អ្នក ។
នេះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើនចូលចិត្តធ្វើអ្វីតាមតែ​អារម្មណ៍​ខ្លួន​ឯង​ដែលនាំឲ្យ​ពួកគេ​មាន​ទុក្ខជាមួយ​នឹង​បញ្ហា​របស់​ពួកគេ។ នៅពេលដែលរឿងនេះបានកើតឡើងហើយ រឿងចុងក្រោយដែលពួកគេចង់បានគឺការដោះលែងពួកគេចេញពីបញ្ហា ដោយការមិនទទួលខុសត្រូវ ដោយការទម្លាក់កំហុសដាក់អ្នកដទៃជាដើម នោះមានន័យថា ជាការ ការពារខ្លួនយកត្រូវតែម្នាក់ឯង ។
ក្នុងលោកនេះ មាន​ការ​ដួលសន្លប់​យ៉ាងច្រើន​ក្នុង​ការ​ឈឺចាប់ និង​ការ​រងទុក្ខវេទនាដោយសារតែតណ្ហានិងភាពអាត្មានិយម ។ ភាពអាត្មានិយម ឬ ព្រះពុទ្ធហៅថា សក្កាយទិដ្ឋិ ដៃគូរបស់វាគឺ តណ្ហា ឧបាទាន បើកំចាត់មិនស្រួលទេ វារើមានះកាន់តែខ្លាំងរហូតដល់វង្វេងស្មារតីបាន ! 

Comments