ខឹងគឺល្ងង់ ស្អប់គឺឆ្កួត

K

ទៀនរាប់ពាន់ដើម ភ្លឺមកពីទៀតមួយដើម ជួយអុជបំភ្លឺគេហើយមិនដែលខ្លួនឯងក្លាយទៅជាខើចខ្លីនោះទេ ! ការចែកចាយគំនិតក៏ដូចគ្នា មិនដែលខ្លួនឯងបាត់បង់សុភមង្គលព្រោះតែការចែកចាយគំនិតនោះដែរ កាន់តែចែកចាយ កាន់តែមានក្តីសុខ ។ មានកំហឹងគឺដូចជាមនុស្សម្នាក់ប្រុងចោលដុំភ្លើងលើអ្នកដទៃ មិនទាន់ឆេះគេផង ឆេះខ្លួនឯងមុន មានគំនុំគឺដូចជាមនុស្សម្នាក់ផឹកថ្នាំពុលហើយសង្ឃឹមថា មនុស្សដែលខ្លួនស្អប់នឹងស្លាប់ ! ។ ឈប់គិតខុសទៅ ! កំហុសទាំងឡាយ វាគ្រាន់តែបានបង្កើតផ្លូវវែងឆ្ងាយនិងការលំបាកឲ្យខ្លួនឯងតែប៉ុណ្ណោះ បើមិនបោះជំហានទៅមុខទេ វាក៏គ្មានការចាប់ផ្តើមដែរ ។ កំហឹងដែលបានកើតឡើង នៅពេលគេជួយប្រាប់កំហុស គឺចង់រក្សាទុកការលំបាកឲ្យខ្លួនឯងតែប៉ុណ្ណោះ ! ស្រាកស្រន់កំហឹងទៅណា ! ! ! « ខឹងគឺល្ងង់ ស្អប់គឺឆ្កួត » ។

Comments