ការបន្ទាបតំលៃខ្លួនឲ្យស្មើដូចជាផែនដី

K

ការបន្ទាបតំលៃខ្លួនឲ្យស្មើដូចជាផែនដី មិនមែនមនុស្សល្ងង់ធ្វើបានទេ គឺទាល់តែអ្នកមានបញ្ញាធំណាស់ទើបអាចធ្វើទៅបាន ក្នុងប្រវត្ថិពុទ្ធសាសនាគឺមានតែព្រះសារីបុត្តដែលជាអគ្គសាវ័កបារមីញាណតែប៉ុណ្ណោះ ។ ជីវិតមានគោលដៅពីរយ៉ាង ទី១គឺការធ្វើបានសម្រេចគោលដៅ ទីពីរគឺរីករាយជាមួយគោលដៅដែលខ្លួនសម្រេចបាន ។ មានតែមនុស្សមានបញ្ញាប៉ុណ្ណោះ ដែលអាចសម្រេចគោលដៅទីពីរនេះបាន ! ចូររស់នៅជាមួយជីវិតឲ្យអស់ពីសមត្ថភាពចុះ ហើយផ្តោតទៅលើគំនិតវិជ្ជមាន ។
១- ត្រូវស្រឡាញ់ខ្លួនឯង ទើបមិនចេះធ្វើអំពើអាក្រក់ ។
២- ត្រូវស្គាល់គោលបំណងជីវិតឲ្យបានច្បាស់ អ្វីជាសុភមង្គល ? ។
៣- ត្រូវចេះរស់នៅក្នុងភាពស្ងៀមស្ងាត់ ព្រោះលោកខាងក្រៅវឹកវរណាស់ ។
សុភមង្គលមិនមែនកើតពីអ្វីដែលអ្នកចង់នោះទេ វាកើតពីអ្វីដែលអ្នកមាន ! ។

Comments